អាជ្ញាធរមីយ៉ាន់ម៉ា ដុតបំផ្លាញគ្រឿងញៀនតម្លៃជាងកន្លះពាន់លានដុល្លារ
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ June 25, 2022/
មីយ៉ាន់ម៉ា ៖ គ្រឿងញៀនតម្លៃជាងកន្លះពាន់លានដុល្លារកាលត្រូវបានអាជ្ញាធរមីយ៉ាន់ម៉ាដុតបំផ្លាញកាលពីថ្ងៃទី២៦ ខែមិថុនា នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់មីយ៉ាន់ម៉ា គឺទីក្រុងយ៉ាងហ្គោន ការដុតបំផ្លាញនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងលុបបំបាត់គ្រឿងញៀនសម្រាប់ទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀនលើពិភពលោក។
ប៉ុន្តែអ្នកវិភាគមួយចំនួនបានព្រមានថា ការដុតគ្រឿងញៀនតម្លៃ ៦៤២ លានដុល្លារគឺជាផ្នែកមួយនៃការបិទបាំងការពិត ដែលសម្តែងដោយរដ្ឋាភិបាលយោធាដែលមិនយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះម្តងណាឡើយ។
អ្នកវិភាគឯករាជ្យលោក ដេវីត ម៉ាធីសុន (David Mathieson) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFPថា ការដុតបំផ្លាញគ្រឿងញៀនថតដាក់ទូរទស្សន៍ គឺតំណាងឱ្យ”ការបំភ័ន្តភ្នែករយៈពេលមួយទសវត្សរ៍” អំពីឧស្សាហកម្មគ្រឿងញៀនតម្លៃរាប់ពាន់លានដុល្លាររបស់មីយ៉ាន់ម៉ា៕