សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​​ឲ្យ​​អគ្គ​សេនា​​ធិការ​​ចម្រុះ​​នៃ​​កង​​កម្លាំង​​ស្វ័យ​​ការ​ពារ​​ជប៉ុន​​ចូល​ជួប​សំដែង​ការ​គួរ​សម​

សារព័ត៌មាន​ Cambodia News/

ថ្ងៃចេញផ្សាយៈ April 29, 2022

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ២៩ ខែ មេសា​នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា បាន​អនុញ្ញាតឲ្យលោកនាយ ឧត្តមសេនីយ៍ យ៉ាម៉ា សាគិកូជិ (Yamazaki Koji) អគ្គសេនាធិការចម្រុះនៃកងកម្លាំងស្វ័យ​ការពារ​ជប៉ុន​ចូលជួបសំដែងការគួរសមនៅវិមានសន្តិភាព ។

ជំនួបនេះធ្វើឡើង ក្នុងឱកាសដែលនាយឧត្តមសេនីយ៍ ធ្វើដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា

គួរបញ្ជាក់ថាដំណើរទស្សនកិច្ចនាពេលនេះគឺស្របពេលដែលក្នុងឆ្នាំ ២០២២ នេះកម្ពុជា-ជប៉ុន បាន​ប្រារព្ធខួប​ទី៣០​ឆ្នាំ​នៃ​ប្រតិបត្តិការរក្សាសន្តិភាព (PKO) ដែលជាប្រតិបត្តិការក្រៅប្រទេសលើកទី១ របស់​កង​កម្លាំង​ស្វ័យ​ការពារ​ជប៉ុនក្នុង​ក្របខណ្ឌ​អង្គការ​​សហប្រជាជាតិ៕

 

Related Articles

Back to top button
Close
Close