គណបក្សជាតិនិយមគ្មានមន្ត្រីណាម្នាក់ចុះចូលបក្សប្រឆាំងទេ
ដោយ សយដុល្លា
នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១២ អគ្គលេខាធិការដ្ឋានគណបក្សជាតិនិយម បានប្រកាសឲ្យដឹងថា គ្មានមន្ត្រីណាម្នាក់របស់ គណបក្ស ជាតិនិយមអតីតគណបក្សនរោត្តមរណឬទិ្ធចុះចូលជាមួយបក្សប្រឆាំងដូចការចុះផ្សាយរបស់ការសែតភ្នំពេញបុស្តិ៍ ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១២ ។
អគ្គលេខាធិការគណបក្សជាតិនិយម អតីតគណបក្ស នរោត្តម រណឫទ្ធិ បានធ្វើការបដិសេធ ចំពោះព័ត៌មាន ដែលបានចុះ ផ្សាយថាបុគ្គលឈ្មោះ ស៊ីសុវត្ថិ ចក្រីនុពល ជាអតីតសមាជិកគណបក្សនរោត្តមរណឫទ្ធិ និងឈ្មោះ ទឹម ទិដ្ឋកា ជាអនុប្រ ធានប្រតិបត្តិគណបក្សនរោត្តម រណឫទ្ធិ ខេត្តស្វាយរៀងថាមិនមែនជាសមាជិករបស់បក្សហើយក៏គ្មានសកម្មជនអតីតនរោត្តម រណឫទ្ធិ ណាម្នាក់ទៅចុះចូលជាមួយចលនាសង្គ្រោះជាតិនោះដែរ”។
គណបក្ស ជាតិនិយមបានប្រកាសទៀតថា ចំពោះព័ត៌មាន ដែលបានចុះផ្សាយគឺជាព័ត៌មានគ្មានការពិត នឹងថាអ្នកដែលសរសេរ អត្ថបទនោះចង់កេងចំណេញខាងនយោបាយ និងបោកប្រាស់ប្រជាពលរដ្ឋ៕
ការសែតភ្នំពេញបុស្តិ៍ ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១២ បានចុះផ្សាយអត្ថបទមួយមានចំណងជើងថា“ព្រះអង្គម្ចាស់ម្នាក់ និងសមាជិកបក្សរណឫទ្ធិ ចូលរួមបក្សសង្គ្រោះជាតិ” នៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ដដែលបានបន្តឲ្យដឹងថាស៊ីសុវត្ថិ ចក្រីនុពល ជាអតីតសមាជិកគណបក្ស នរោត្តម រណឫទ្ធិ និងឈ្មោះ ទឹម ទិដ្ឋកា ជាអនុប្រធានប្រតិបត្តិគណបក្ស នរោត្តម រណឫទ្ធិ ខេត្តស្វាយរៀងចុះចូលជាមួយនឹងចលនាសង្គ្រោះជាតិដែលដឹកនាំដោយលោក សម រង្សី នឹងលោកកឹម សុខា។