ឯកឧត្តម​ ឃួន ស្រេង ចូលបង់ផាកពិន័យករណីបើកម៉ូតូអត់ពាក់មួកសុវត្ថិភាព

សារព័ត៌មាន Cambodia News/

ភ្នំពេញ ៖ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចូលខ្លួនទៅបង់ផាកពិន័យតាមច្បាប់នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ករណីបើកបរម៉ូតូមិនបានពាក់មួកសុវត្ថិភាពក្នុងពេលដឹកនាំក្រុមមន្ត្រី និងកម្លាំងសមត្ថកិច្ចចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់នៅភូមិសាស្ត្រខណ្ឌដង្កោ ដើម្បីត្រៀមអន្តរាគមន៍ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ឯកឧត្តម ឃួង ស្រេង បានចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រខណ្ឌដង្កោ នៃរាជធានីភ្នំពេញជារៀងរាល់ថ្ងៃ តែដោយពិបាកធ្វើដំណើរតាមរថយន្ត ទើបឯកឧត្តម ព្រមទាំងក្រុមមន្ត្រីជំនាញ និងកម្លាំងសមត្ថកិច្ច ចុះដើរផង និងជិះម៉ូតូផង ដើម្បីពិនិត្យឱ្យបានជាក់ច្បាស់នៅតាមគោលដៅដែលអាចប្រឈមនឹងគ្រោះធម្មជាតិនេះ៕

 

Related Articles

Back to top button
Close
Close