ថៃមានអ្នកស្លាប់ដោយកូវីដ-១៩ ចំនួន៣១២នាក់ទៀត ​និង​​ឆ្លង​ថ្មី​ ២០.៥១៥​ករណី ​

សារព័ត៌មាន Cambodia News/

ថ្ងៃចេញផ្សាយៈ August 18, 2021

បាងកក (១៨ សីហា ២០២១) ៖ នៅ​​ថ្ងៃទី១៨ ខែសីហា​នេះ ក្រសួងសុខាភិបាល​ថៃ​​បានប្រកាសថា​មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ ១៩ ប្រចាំថ្ងៃ​ច្រើន​បំផុត​មិន​ធ្លាប់មាន​រហូតដល់ ៣១២ នាក់​និង​ករណី​ឆ្លង​ថ្មី​ចំនួន ២០.៥១៥​ករណី​ទៀត ក្នុង​រយៈពេល ២៤ ម៉ោង​ចុង​ក្រោយនេះ​។​

​ក្រសួងសុខាភិបាល​ថៃ បានប្រកាស​នៅក្នុង​របាយការណ៍​ថា ក្នុងចំណោម​ករណី​ឆ្លង​ថ្មីមាន ២០.២៦៧ ករណី​ជា​ប្រជាជន​ទូទៅ​ និង២៤៨​ករណី​ទៀត ក្នុងចំណោម​អ្នកទោស​នៅ​ពន្ធនាគារ​។​ ក្នុង​រយៈពេល ២៤ ម៉ោង​ចុង​ក្រោយនេះ​អ្នកជំងឺ​កូ​វីដ ១៩ ចំនួន ២២.៦៨២ នាក់​បានជា​សះស្បើយ​ហើយ​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​៕

 

Related Articles

Back to top button
Close
Close