ឆេះ​ឡាន​ក្រុង​នៅ​ចិន​ សម្លាប់​មនុស្ស ​៥​នាក់, ​របួស ​៣០នា​ក់​

សារព័ត៌មាន​​ Cambodia News​/

Hong-0702ចិន(២៧ កុម្ភៈ ២០១៤) ៖ ឧប្បដិហេតុឆេះ រថយន្តក្រុង ដ៏សន្ធោសន្ធៅមួយ បានកើតឡើង នៅកណ្តាលទីក្រុង គួយយ៉ាង របស់ខេត្តគួយស៊ូ ភាគនិរតីប្រទេសចិន បានបណ្តាល ឲ្យមនុស្ស ៥នាក់ ស្លាប់ និង ៣០នាក់ ទៀតបាន ទទួលរងរបួស ហើយត្រូវបានគេបញ្ជូន ទៅកាន់មន្ត្រីពេទ្យក្នុង តំបន់ហើយ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយថា រថយន្តក្រុងខាងលើនេះ បានឆាបឆេះនៅ រសៀលថ្ងៃព្រហស្បតិ៍ នេះតែម្តងពេលដែលកំពុងដឹកអ្នកដំណើរចំនួន ៥០នាក់ បណ្តាលឲ្យ មានអណ្តាតភ្លើង និង ផ្សែងខ្មៅហុយខ្មួលខ្មាញ់ ពាសពេញអាកាសក្នុងខេត្ត។ ចំពោះ មូលហេតុ ដែលនាំ ឲ្យឆាបឆេះនោះ អាជ្ញាធរខេត្ត កំពុងតែធ្វើការ ស៊ើបអង្កេត៕ ប្រភពទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ (ប្រែសម្រួល​ដោយ DAP)

Related Articles

Back to top button
Close
Close