កម្ពុជានឹងមានភ្លៀង​ធ្លាក់ពីខ្សោយ ទៅបង្គួរទៅតាមតំបន់ចាប់ពីថ្ងៃទី៤-១០ ខែសីហា

សូមប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ

​សារព័ត៌មាន Cambodia News/

ភ្នំពេញ (៣ សីហា ២០២១) ៖ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ ក្រសួងធនធានទឹក និងឧតុនិយម ​បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៤ ដល់ ១០ ខែសីហា ឆ្នាំ២០២១។

ក្រសួងបញ្ជាក់ថា ក្នុងរយៈពេលនេះភ្លៀងអាចនឹងធ្លាក់ពីខ្សោយ ទៅបង្គួរទៅតាមតំបន់ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរចាប់ពីថ្ងៃទី៤-១០ ខែសីហា ឆ្នាំ២០២១។

​ចំពោះបាតុភូតធម្មជាតិនេះ ក្រសួងធនធានទឹក បាន​អំពាវនាវដល់ប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្នចំពោះបាតុភូតអាកាសធាតុ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ៕

 

Related Articles

Back to top button
Close
Close