រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន​​មានតួនាទីសំខាន់ក្នុង​​​ការបង្កើតសហគមន៍​​​​សេដ្ឋកិច្ចអាស៊ាន

Cambodia News

ដោយ៖ ហេង នាង 

     

នៅព្រឹកថ្ងៃទី២៧ សីហា ២០១២នេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងនៅក្នុងពិធី បើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៤៤ ដែលប្រារព្ធឡើងនៅខេត្តសៀមរាបថា រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានមានតួនាទីយ៉ាងសំខាន់ដល់ការបង្កើតសហគមន៍ សេដ្ឋកិច្ចអាស៊ានទាំងមូល។

លោក ហ៊ុន សែនបានបន្តថា អាស៊ាន ចាំបាច់ធ្វើការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងរបាំងពន្ធគយ និងរបាំងមិនមែនពន្ធគយ ដែល កំពុងកើតមានពាក់ព័ន្ធ នឹងការអភិវឌ្ឍតំបន់ពាណិជ្ជកម្មសេរីអាស៊ាន និងតំបន់ពាណិជ្ជសេរីដទៃទៀត និងធ្វើឲ្យសមាហរណកម្ម ពាណិជ្ជកម្មតំបន់ កាន់តែមានលក្ខណៈល្អប្រសើរ។

ចំពោះបញ្ហាប្រឈមទាំងអស់នោះលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានស្នើឲ្យរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រេចឲ្យបាននូវការ បង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាននៅ ឆ្នាំ២០១៥ខាងមុខនេះ ហើយត្រូវប្រែក្លាយតំបន់អាស៊ានទៅជាទីផ្សារ និងមូលដ្ឋានផលិត កម្មតែមួយមានលំហូរដោយសេរីឲ្យកាន់តែប្រសើរជាងមុន។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី សេដ្ឋកិច្ចអាស៊ាន លើកទី៤៤ បានចាប់ផ្តើមនៅព្រឹកថ្ងៃទី២៧ សីហា ដល់ថ្ងៃទី៣១ សីហា ឆ្នាំ២០១២ ដែល កិច្ចប្រជុំនេះនឹងពិភាក្សាអំពីពាណិជ្ជកម្មសេរី និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងចំណោមបណ្តាលរដ្ឋជាសមាជិកអាស៊ាន៕

Related Articles

Back to top button
Close
Close