គ្រូពេទ្យថៃជាង ៦០០នាក់ទោះចាក់ Sinovac គ្រប់២ដូសក៏ដោយនៅតែឆ្លងកូវីដ
សារព័ត៌មាន Cambodia News/
ថៃ (១២ កក្កដា ២០២១) ៖ យោងតាមសារព័ត៌មាន CNA កាលពីថ្ងៃទី១១ កក្កដា ២០២១ ក្រសួងសុខាភិបាលថៃ បានប្រកាសឱ្យដឹងថា គ្រូពេទ្យជាង ៦០០នាក់ បានឆ្លងកូវីដ១៩ បើទោះបីជាបានចាក់វ៉ាក់សាំង Sinovac គ្រប់២ដូសហើយក៏ដោយ ខណៈដែលអ្នកជំនាញបានជំរុញឱ្យចាក់បន្ថែមដូសទី៣។
ទិន្នន័យរបស់ក្រសួងសុខាភិបាលថៃ គឺបានសិក្សាទៅលើគ្រូពេទ្យចំនួន ៦៧៧ ៣៤៨នាក់ដែលចាក់ Sinovac គ្រប់២ដូស ពីខែមេសា ដល់ កក្កដា ក្នុងនោះមានតែ៦១៨នាក់ ប៉ុណ្ណោះដែលឆ្លងកូវីដ១៩។ ក្នុងនោះមាន១នាក់ បានស្លាប់ និង១នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
លោក Sopon Iamsirithawon មន្រ្តីសុខាភិបាលជាន់ខ្ពស់ បានថ្លែងថា អ្នកជំនាញបានផ្តល់អនុសាសន៍ឱ្យចាក់ដូសទី៣ ដើម្បីបង្កើនភាពសុំាសម្រាប់បុគ្គលិកពេទ្យដែលស្ថិតក្នុងហានិភ័យខ្ពស់៕