វីរុសបម្លែងខ្លួនថ្មីឆ្លងខ្លាំងជាង Delta មួយទៀតត្រូវបានរកឃើញក្នុងប្រទេសជាង៣០ហើយ
សារព័ត៌មាន Cambodia News/
បរទេស (៦ កក្កដា ២០២១) ៖ នៅក្នុងរបាយការណ៍មួយលើ Twitter កាលពីថ្ងៃចន្ទទី៥ខែកក្កដា សរសេរថា វីរុសបំប្លែងខ្លួន Lambda ត្រូវបានគេរាយការណ៍ថា មានដើមកំណើតមកពីប្រទេសប៉េរូ ដែលជាប្រទេសមានអត្រាមរណភាពខ្ពស់បំផុតនៅក្នុងពិភពលោក”។
ក្រសួងសុខាភិបាលម៉ាឡេស៊ីនិយាយថា វីរុសកូវីដ១៩បម្លែងខ្លួន Lambda ថ្មី នេះមានគ្រោះថ្នាក់ជាងវីរុសបម្លែងខ្លួន Delta ត្រូវបានគេរកឃើញនៅក្នុងប្រទេសជាង៣០ ក្នុងរយៈពេល៤សប្តាហ៍កន្លងមកនេះ។
របាយការណ៍ដោយគេហទំព័រព័ត៌មានអូស្ត្រាលី news.com.au និយាយថាវីរុសបម្លែងខ្លួន Lambda ត្រូវបានរកឃើញនៅក្នុងចក្រភពអង់គ្លេស។ សារព័ត៌មានដដែលនេះបានរាយការណ៍ថា មានករណី Lambda ចំនួន ៦ ករណីត្រូវបានគេរកឃើញនៅចក្រភពអង់គ្លេស៕