ទោះបីអ្នកនាង សុទ្ធ បញ្ច​កា ដក​ពាក្យបណ្តឹង​វិញ​ក៏ដោយ ​ក៏តុលានៅតែសម្រេច​​ឃុំខ្លួន តារា​សម្តែង អេ​ដ​វីន

សារព័ត៌មាន Cambodia News/

ភ្នំពេញ (២៤ មិថុនា ២០២១) ៖ តារា​សម្តែង​លោក អេ​ដ​វីន មានឈ្មោះ​ពិត យិ​ត មាស​ឧស្សាហ៍ អាយុ​២៦​ឆ្នាំ​ នា​រសៀល ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១ ត្រូវបាន​សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង ការជួញដូរ​មនុស្ស កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បញ្ជូន​ទៅកាន់ ពន្ធនាគារ​ព្រៃ​ស តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន របស់​សាលាដំបូង រាជធានី​ភ្នំពេញ​។​

លោក អេ​ដ​វីន ត្រូវបាន​សមត្ថកិច្ច នៃ​ការិយាល័យ ប្រឆាំង​ការជួញដូរ មនុស្ស កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ឃាត់ខ្លួន កាលពី​វេលា​ម៉ោង ២ និង​១៥​នាទី រសៀល​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២១ បន្ទាប់ពី​មាន​ពាក្យបណ្តឹង របស់​ភាគី​នារី​រងគ្រោះ ជា​អតីត​សង្សារ គឺ​អ្នកនាង សុទ្ធ បញ្ច​កា ពាក់ព័ន្ធ​ករណី អំពើហិង្សា​យ៉ាង​ព្រៃផ្សៃ បង្ក​ឲ្យ​មាន​របួសស្នាម ជាច្រើន​កន្លែង។

​នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២១ អ្នកនាង សុទ្ធ បញ្ច​កា បាន​ចូល​ដាក់ពាក្យ​បណ្តឹង នៅ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ប្តឹង​លោក យិ​ត មាស​ឧស្សាហ៍ ហៅ អេ​ដ​វីន ថា​បានធ្វើ​សកម្មភាព​ហិង្សា មកលើ​ខ្លួនប្រាណ របស់​អ្នកនាង បណ្តាល​មាន​របួស ស្នាម​ធ្ងន់ធ្ងរ ថែមទាំង​បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ​ក្នុងផ្ទះ បណ្តាល​ឲ្យ​ខូចខាត អស់​មួយចំនួន​។​

​ទោះបីជា​យ៉ាងនេះ​ក្តី អ្នកនាង សុទ្ធ បញ្ច​កា ក៏​មិនបាន​​ព្យាយាមដក​ពាក្យ បណ្តឹង វិញ​នោះដែរ ដោយ​អ្នកនាង ស្នើសុំ​ដក​ពាក្យបណ្តឹង​ម្តង​ហើយ ម្តងទៀត នៅ​អយ្យការ អម​សាលាដំបូង រាជធានី​ភ្នំពេញ និង​នៅ​សាលាដំបូង រាជធានី​ភ្នំពេញ​។​

​តែ​នៅ​ទីបំផុត លោក យិ​ត មាស​ឧស្សាហ៍ ហៅ អេ​ដ​វីន នៅតែ​​​ត្រូវបាន​សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង ការជួញដូរ​មនុស្ស កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បញ្ជូន​ទៅកាន់ ពន្ធនាគារ​ព្រៃ​ស តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន របស់​សាលាដំបូង រាជធានី​ភ្នំពេញ​៕

 

Related Articles

Back to top button
Close
Close