ឥណ្ឌារកឃើញករណីឆ្លងជំងឺ COVID-19 ចំនួន ៤២,៦៤០ករណីបន្ថែមទៀត

សារព័ត៌មាន Cambodia News/

ឥណ្ឌា (២២ មិថុនា ២០២១) ៖ តាមការចេញផ្សាយដោយសារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃទី២២ ខែមិថុនា នេះ ក្រសួងសុខាភិបាលឥណ្ឌាបានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ចំនួន ៤២,៦៤០ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេស កើនឡើងដល់ ២៩,៩៧៧,៨៦១ ករណី។

បើតាមក្រសួងសុខាភិបាលឥណ្ឌា អ្នកជំងឺ COVID-19 ចំនួន ១,១៦៧នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរនៅក្នុងរយៈពេលដូចគ្នានេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេស កើនឡើងដល់ ៣៨៩,៣០២នាក់ ខណៈអ្នកជំងឺសរុបចំនួន ២៨,៩២៦,០៣៨នាក់បានជាសះស្បើយ។

តាមរយៈតួលេខអ្នកឆ្លងប្រចាំថ្ងៃខាងលើនេះ គឺបង្ហាញពីការបន្តថយចុះគួរឱ្យកត់សម្គាល់មួយកម្រិតទៀត និងជាការថយចុះនៅក្រោម ៥០,០០០ករណីជាលើកដំបូង ក្នុងរយៈពេលជាង៣ខែមកនេះ ខណៈកាលពីខែមេសា និងឧសភាកន្លងទៅ វាបានលោតឡើងដល់អត្រាខ្ពស់បំផុតគឺជាង ៤០០,០០០ករណី៕​

 

Related Articles

Back to top button
Close
Close