កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៧២៩នាក់ ខណៈជាសះស្បើយ៣៩៨នាក់

សារព័ត៌មាន​ Cambodia News

ភ្នំពេញ (៩ មិថុនា ២០២១) ៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាល ​បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៧២៩នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន៣៩៨នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ និងស្លាប់ថ្មីចំនួន១១នាក់ទៀត។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣៦,២៤០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន២៩,០៤៧នាក់ ស្លាប់២៨៩នាក់៕

 

 

 

Related Articles

Back to top button
Close
Close