ក្រសួងធនធានទឹក អំពាវនាវអោយមានការប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀងធ្លាក់ខ្យល់កន្រ្ទាក់ចាប់ពីថ្ងៃទី២៦ឧសភា ដល់ថ្ងៃទី១មិថុនា

សារព័ត៌មាន Cambodia News/

ភ្នំពេញ (២៦ ឧសភា ២០២១) ៖ ក្រសួងធនធានទឹក អំពាវនាវ អោយមានការប្រុងប្រយ័ត្នចំពោះបាតុភូត ភ្លៀងធ្លាក់ខ្លាំង ផ្គរ រន្ទះ ខ្យល់កន្រ្ទាក់ខ្លាំង ចាប់ពីថ្ងៃទី២៦ឧសភា ដល់ថ្ងៃទី១មិថុនា ២០២១។

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧត្តុនិយមបានអោយដឹងនៅថ្ងៃអង្គារនេះថា ស្ថានភាពធាតុអាកាសនៅតំបន់វាលទំនាបកណ្តាល និងនៅតាមបណ្តាលខេត្តជាប់ជួរភ្នំដងរែក ចាប់ពីថ្ងៃទី២៦-២៨ឧសភា ២០២១ នៅតាមបណ្តាខេត្តនានា នឹងអាចមានភ្លៀងធ្លាក់ពីកម្រិតបង្គួរទៅខ្លាំង ។

ចំណែកតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅខ្លាំង នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ៕

Related Articles

Back to top button
Close
Close