ក្លិបអ្នកកាសែតកម្ពុជាប្រកាសបើកវេទិកា« ខ្ញុំជាអ្នកសារព័ត៌មាន» ដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ឧសភា
សារព័ត៌មាន cambodia News /
ភ្នំពេញ (២ ឧសភា ២០២១) ៖«ខ្ញុំជាអ្នកសារព័ត៌មាន»! ដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ក្លិបអ្នកកាសែតកម្ពុជាសូមប្រកាសបើកវេទិកាដែលមានឈ្មោះថា« ខ្ញុំជាអ្នកសារព័ត៌មាន»។
តាមរយៈវេទិកានេះ ក្លិបអ្នកកាសែតកម្ពុជានិងផលិតឃ្លីបវីដេអូខ្លីៗនិយាយពីការងាររបស់អ្នកសារព័ត៌មាន។ វេទិកានេះមានការចូលរួមចែករម្លែកបទពិសោធពីសំណាក់អ្នកសារព័ត៌មានជើងចាស់ និងអ្នកសារព័ត៌មានអាជីពវ័យក្មេងជាច្រើនដើម្បីជាការស្វែងយល់ពីអាជីព វិជ្ជាជីវៈ សេរីភាព និងក្រមសីលធម៌របស់អ្នកសារព័ត៌មាន។
វេទិកានេះនឹងបង្កើតឲ្យមានការជជែក ពិភាក្សា ស្វែងយល់ និងការរិះគន់កែលម្អរក្នុងន័យរួមគ្នាលើកស្ទួយក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។
ខាងក្រោមនេះគឺជាឃ្លីបវីដេអូរបស់លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជាដែលពន្យល់ថា ហេតុអ្វីអ្នកសារព័ត៌មានត្រូវរៀនជំនាញវិជ្ជាជីវៈ?