ព្រះរាជពិធីច្រត់ព្រះនង្គ័លត្រូវប្រារព្ធឡើងវិញ ក្រោយផ្អាកការប្រារព្ធរយៈពេល២ឆ្នាំ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣០ មេសា ២០២១) ៖ នៅឆ្នាំនេះព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវប្រារព្ធឡើងវិញនៅថ្ងៃទី៣០ ខែមេសានេះ ក្រោយផ្អាកការប្រារព្ធរយៈពេល២ឆ្នាំ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅក្នុងខែពិសាខ នៅឯវាលព្រះមេរុ ស្ថិតនៅខាងជើងព្រះបរមរាជវាំង នៃរាជធានីភ្នំពេញសព្វថ្ងៃ តែឆ្នាំខ្លះព្រះរាជពិធីនេះ ក៏ធ្វើនៅតាមបណ្តាខេត្តដែរ ជាព្រះរាជពិធីមួយមានប្រវត្តិដ៏យូរលង់ណាស់មកហើយ។
ព្រះរាជពិធីប្រពៃណីនេះ ធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ម្យ៉ាងទៀតក៏ជាការដាស់តឿន ក្រើនរំឭកដល់ប្រជាជនខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវវស្សាបានចូលមកដល់ហើយ៕