បន្ទាប់ពីលោក ប្រាយុទ្ធ ចាន់អូចា បានបដិសេធមិនចុះចេញពីតំណែង បាតុករថៃប្រមូលផ្តុំគ្នានៅផ្លូវប្រសព្វ Ratchaprasong
សារព័ត៌មាន Cambodia News/
ថៃ (២៦ តុលា ២០២០) ៖ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានបដិសេធមិនចុះចេញពីតំណែង ផ្លូវថ្នល់នៅជុំវិញផ្លូវប្រសព្វ Ratchaprasong ត្រូវបានបិទនៅថ្ងៃអាទិត្យនេះ សម្រាប់ការជួបជុំមួយ ដែលអំពាវនាវ ដោយក្រុមប្រឆាំងរដ្ឋាភិបាល
យ៉ាងហោចណាស់ ក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាលចំនួន ១ ០០០ នាក់កំពុងចូលកាន់កាប់ផ្លូវ Ratchadamri នៅខាងក្រៅបរិវេណផ្សារទំនើប CentralWorld នៅម៉ោងប្រហែល ៤ រសៀល សម្រាប់បាតុកម្មមួយ ដើម្បីដាក់សម្ពាធលើឧត្តមសេនីយ៍ ប្រាយុទ្ធ ដើម្បីផ្តល់អំណាចមកវិញ។
ការជួបជុំនេះគឺជាលើកទី១ ហើយចាប់តាំងពីលោកនាយករដ្ឋមន្រ្តី មិនអើពើនឹងឱសានវាទនៅម៉ោង ១០ យប់ថ្ងៃសៅរ៍ ដែលក្រុមបាតុករបានដាក់។ ការប្រមូលផ្តុំដ៏ធំមួយទៀត នឹងត្រូវធ្វើឡើងនៅចំណុចប្រសព្វ Samyan នៅថ្ងៃច័ន្ទ។ ពួកគេបានព្រមានពីវិធានការពន្លឿន ដើម្បីដាក់សម្ពាធបន្ថែមទៀត លើឧត្តមសេនីយ៍ ប្រាយុទ្ធ ឱ្យលាឈប់ពីតំណែងផងដែរ៕