ខណៈ​ចំនួន​អ្នកស្លាប់​កើន​លើស​២៥.០០០​នាក់ អ៊ីរ៉ង់​ត្រៀមខ្លួន​ប្រយុទ្ធ​នឹងជំងឺ​កូ​វីដ​១៩រលក​ទី​៣​ ​​

សារព័ត៌មាន​ Cambodia News/

អ៊ីរ៉ង់ (២៥ កញ្ញា ២០២០) ៖ ចំនួន​អ្នកស្លាប់​ដោយសា​ជំងឺ​កូ​វីដ​១៩​នៅ​អ៊ីរ៉ង់​បាន​កើន​លើស​២៥.០០០ នាក់​ដែលជា​ចំនួន​ខ្ពស់បំផុត​នៅ​ម​ជ្ឈឹ​ម​បូព៌ា ខណៈដែលករណី​ឆ្លង​នៅតែ​បន្ត​កើនឡើង​។ ​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន CNA​។​

​ក្រសួងសុខាភិបាល​បាន​រាយការណ៍​ថា ​មាន​អ្នកស្លាប់​ចំនួន​១៧៥​នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​និង​ករណី​ថ្មី​៣,៥២១​ករណី​ក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ​ដែល​ធ្វើ​ឲ្យ​ករណី​សរុប​របស់​ប្រទេស​នេះ​កើន​ដល់​៤៣៦,៣១៩​ករណី​។​ ក្រសួង​បាន​និយាយថា វា​ជា​បញ្ហា​មុនពេល​រលក​ទី​៣​នៃ​ជំងឺ​រាតត្បាត​នេះ​វាយប្រហារ​លើ​ប្រទេស​អ៊ីរ៉ង់​ហើយ​បើ​យោងតាម​អ្នកជំនាញ​ផ្នែក​សុខភាព​បាន​ឲ្យ​ដឹងថា រលក​ទី​បី​អាច​អាក្រក់​ជាង​រលក​ពីរលើក​ដំបូង​ទៅទៀត​។​

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​លោក Sima Lari បាន​ប្រាប់​ទូរទស្សន៍​រដ្ឋ​ថា ក្នុង​រយៈពេល​៣០​ថ្ងៃ​កន្លងមកនេះ អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ចំនួន​៥,០០០​នាក់​បាន​ស្លាប់​ហើយ​ការឆ្លង​ថ្មី​ចំនួន​៨០,០០០​ករណី​ត្រូវបាន​ចុះបញ្ជី​។​

​ ប្រទេស​អ៊ីរ៉ង់​បាននិងកំពុង​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​កូ​វីដ​១៩​ខណៈ​តួលេខ​បានបង្ហាញ​ពី​ការកើនឡើង​នៃ​ករណី​ឆ្លង​និង​ស្លាប់​ថ្មី​។ ស្ថានការណ៍​ត្រូវបាន​គេ​រាយការណ៍​ថា​ មាន​ភាព​ធ្ងន់ធ្ងរ​នៅក្នុង​ទីក្រុង​ធំៗ​ជាពិសេស​រដ្ឋធានី​តេ​អេ​រ៉ង់​ដែលមាន​ប្រជាជន​រស់នៅ​១៣​លាន​នាក់​៕

Related Articles

Back to top button
Close
Close