រដ្ឋាភិបាលអាមេរិកផ្ដល់ជំនួយ ១១លានដុល្លារសម្រាប់ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ដល់កម្ពុជា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៧ កក្កដា ២០២០) ៖ យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជា នៅថ្ងៃទី២៧ កក្កដានេះ បានឲ្យដឹងថា ” រដ្ឋាភិបាលសហរដ្ឋអាមេរិក បានរួមចំណែកជាជំនួយ ចំនួន ១១ លានដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំង នឹងមេរោគកូវីដ ១៩ នៅប្រទេសកម្ពុជា ។
ជាមួយគ្នានោះសហរដ្ឋអាមេរិក ក៏បាន និងកំពុងកៀងគរ ធនធានចាំបាច់ ធ្វើការជាមួយកម្ពុជា ដើម្បីប្រឈមដោះស្រាយវិបត្តិ ផ្នែកសុខភាព សាកលមួយនេះផងដែរ ។
សូមរំលឹកថា គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២២៥នាក់ (ស្ត្រី ៤៦នាក់ និងបុរស ១៧៩នាក់) ។ ក្នុងនោះអ្នកព្យាបាល ជាសះស្បើយមានចំនួន ១៤៧នាក់ មានស្រី ៣៩នាក់ និងបុរស ១០៨នាក់ ។ ដោយឡែកអ្នកកំពុងសម្រាក ព្យាបាលមានចំនួន ៧៨នាក់ ៕