កូរ៉េខាងត្បូងរកឃើញអ្នកឆ្លងកូវិដ១៩ថ្មីចំនួន៧៩នាក់បន្ថែមទៀត
សារព័ត៌មាន Cambodia News/
សេអ៊ូល (២៨ ឧសភា ២០២០) ៖ ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បត៍ ទី២៨ ខែឧសភា ឆ្នាំ២០២០នេះ បានរាយការណ៍ពីចំនួនអ្នកឆ្លង COVID-19 ថ្មីៗដែលត្រូវបានរកឃើញក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ រហូតដល់ទៅ៧៩នាក់បន្ថែមទៀត ដែលជាតួលេខខ្ពស់ មិនធ្លាប់ដែលបានជួបប្រទះ៥០ថ្ងៃមកហើយ។ នេះបើយោងតាមប្រភពពី CNA។
ក្នុងចំណោមករណីឆ្លងថ្មីៗទាំង ៧៩នាក់ខាងលើនេះគឺមាន៦៨ នាក់ជាករណីផ្ទុះនៅក្នុងស្រុក ខណៈអាជ្ញាធរថា ករណីខាងលើករណីចម្លងជាចង្កោម នៅក្នុងឃ្លាំងស្តុកទំនិញមួយនៅតំបន់ Bucheon ខណៈអ្នកពាក់ព័ន្ធសរុប ៣,៦០០នាក់ត្រូវបានណែនាំឲ្យទៅធ្វើតេស្ត។
ដោយឡែកសម្រាប់ចំនួនអ្នកស្លាប់វិញ គឺស្ថិតនៅ ២៦៩នាក់ដដែលនៅក្នុងចំណោមករណីឆ្លងសរុប ១១,២៦៥ករណី។ បន្ថែមពីនេះចំនួនអ្នកចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយពីជំងឺ COVID-19 នៅកូរ៉េខាងត្បូង ក៏បានកើនឡើងដល់ ១០,២៩៥នាក់ផងដែរ ឬស្មើនឹង ៩១.៤% នៃចំនួនករណីឆ្លងសរុប៕