ចំនួន​អ្នក​ឆ្លង COVID-19 នៅ​ហ្វីលីពីន​កើន​លើស​៩,០០០​នាក់​

សារព័ត៌មាន​ Cambodia News/

ម៉ានីល ៖ ក្រសួងសុខាភិបាល​ហ្វីលីពីន កាលពី​ម្សិលមិញ បានប្រកាស​ពី​ការរកឃើញ COVID-19 ២៩៥​ករណី​ថ្មី នាំឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ទូទាំងប្រទេស កើន​ដល់ ៩,២២៣​នាក់​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters។​

​បើតាម​ក្រសួង​ការ​សុខាភិបាល​ហ្វីលីពីន ចំនួន​អ្នកស្លាប់​ដោយសារ COVID-19 ក៏បាន​កើន​ដល់ ៦០៧​នាក់ ផងដែរ ក្រោយ​អ្នកស្លាប់​ថ្មី​៤​នាក់​បន្ថែមទៀត ត្រូវបាន​រាយការណ៍ ក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ​។ ក្រសួង​បន្ថែមថា អ្នកជំងឺ​ជាសះស្បើយ​ថ្មី​មាន​៩០​នាក់ ធ្វើឱ្យ​អ្នកជា​សះស្បើយ​សរុប​កើន​ដល់ ១,២១៤​នាក់​៕

 

Related Articles

Back to top button
Close
Close