សារព័ត៌មាន (TNAOT APP) ជូនម៉ាស់វេជ្ជសាស្ត្រចំនួន ៣០០០ម៉ាស់ ដល់ ក្លិបអ្នកកាសែតកម្ពុជា ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ ក្លិបអ្នកកាសែតកម្ពុជា (Club of Cambodian Journalists) បានទទួលអំណោយម៉ាស់វេជ្ជសាស្ត្រ ចំនួន ៣០០០ ពីសារព័ត៌មានត្នោត (TNAOT APP)។ ក្លិបអ្នកកាសែតកម្ពុជានឹងបន្តចែកចាយម៉ាស់នេះ ទៅសមាជិក សមាជិការរបស់ខ្លួន ដើម្បីជួយការពារពួកគេពីការឆ្លងមេរោគកូរ៉ូណាប្រភេទថ្មី នៅពេលដែលពួកគេកំពុងបំពេញការងារ។

លោក Tony ដែលជាអ្នកគ្រប់គ្រងផ្នែកទីផ្សារ TNAOT APP នៃក្រុមហ៊ុនកោះថ្មី ថេកណឡូជី បានបញ្ជាក់ប្រាប់តំណាងក្លិបអ្នកកាសែតកម្ពុជាថា នេះគឺសន្តានចិត្តរបស់ក្រុមការងារសារព័ត៌មានរបស់លោក ដែលជាផ្នែកមួយនៃការចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការងារទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវិដ១៩។

លោក ពុយ គា អគ្គលេខាធិការនៃក្លិបអ្នកកាសែតកម្ពុជា បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំសារព័ត៌មាន Tnaot App ដែលបានផ្តល់អំណោយដ៏សំខាន់ និងចាំបាច់ ដែលលោក ពុយ គា ហៅថា ជាជំនួយចំពេលវេលា សម្រាប់អ្នកសារព័ត៌មាន៕

Related Articles

Back to top button
Close
Close