មន្ទីរ​ពេទ្យ​អន្តរ​ជាតិ​ថ្មី​​មួយ​​ នឹង​​ផ្តល់​នូវ​ការ​ថែទាំ​សុខ​ភាព​ពល​រដ្ឋ​កម្ពុជា​​ដោយ​ពុំ​ចាំ​បាច់​​ទៅ​កាន់​ប្រទេស​ជិត​ខាង​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ ( ៣០ មីនា ២០២០) ៖ មន្ទីរពេទ្យអន្តរជាតិថ្មីមួយ បានប្រកាសចាប់ផ្តើមបើក នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ហើយ ដើម្បី​ផ្តល់នូវ​សេវា​កម្ម​ថែទាំសុខភាព និងព្យាបាលដល់ពលរដ្ឋកម្ពុជា ដោយពុំចាំបាច់ធ្វើដំណើរ ទៅកាន់ប្រទេសជិតខាងទៀតឡើយ។

ប្រជាជនកម្ពុជាដែលកំពុងជួបប្រទះនូវបញ្ហាសុខភាព ឬត្រូវការការថែទាំសុខភាព ដែលមានជំនាញខ្ពស់ មិនចាំបាច់ធ្វើដំណើរទៅបរទេសទៀតឡើយ ដោយសារតែមន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ ផ្តល់នូវសេវាកម្មដែលមានស្តង់ដារ ដូចសិង្ហបុរី និងដូចមន្ទីរពេទ្យអន្តរជាតិផ្សេងៗដែរ។

មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ ដែលជាមន្ទីរពេទ្យអន្តរជាតិ គ្រប់​គ្រង​ដោយ​អ្នក​ដឹក​នាំ​ផ្នែក​ថែទាំសុខភាព​អន្តរជាតិ​កំពូល​មួយ​រូប មកពីប្រទេសសិង្ហបុរី រួមជាមួយវេជ្ជបណ្ឌិត និងអ្នកជំនាញជាច្រើនទៀត មកពីប្រទេសសិង្ហបុរី បារាំង និង សហរដ្ឋ​អាមេរិក។

លោកបណ្ឌិត ថេយ គ្រីស្តូហ្វ័រ នាយកប្រតិបត្តិនៃមន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ មានប្រសាសន៍ថា «សេវាកម្មនិង​ស្តង់ដារដែលយើង នាំមកកម្ពុជាសុទ្ធតែលំដាប់អន្តរជាតិ និងតាមវិធីសាស្រ្តថែទាំសុខភាព របស់សិង្ហបុរី ដោយវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងអ្នកជំនាញដ៏ល្អបំផុត ជាមួយនឹងឧបករណ៍ទំនើបចុងក្រោយ»។

លោកក៏បានមានប្រសាសន៍ថា «មន្ទីរពេទ្យយើងខ្ញុំ មានតម្លៃសមរម្យ ទាបជាងតម្លៃមន្ទីរពេទ្យនៅប្រទេសសិង្ហបុរី»។ លោកបានបន្ថែមថា «ចក្ខុវិស័យរបស់យើងខ្ញុំ គឺធ្វើជាដៃគូថែទាំសុខភាព របស់លោកអ្នកជារៀងរហូត។ រីឯបេសកកម្មរបស់យើងខ្ញុំ គឺផ្តល់ការព្យាបាលដែលប្រកបដោយប្រសិទ្ធភាព ជាមួយនឹងបច្ចេកវិទ្យាសុខាភិបាលចុងក្រោយ តាមវិធីសាស្រ្តវេជ្ជសាស្រ្តអន្តរជាតិ និងប្រកបដោយក្រមសីលធម៌ខ្ពស់»

លោកបណ្ឌិត ថេយ គ្រីស្តូហ្វ័រ បានមានប្រសាសន៍ថា «ទន្ទឹមនឹងការផ្តល់ជូននូវសេវាកម្មថែទាំ និងព្យាបាលនៅប្រទេសកម្ពុជា យើងខ្ញុំនឹងធ្វើការសហការ ដោយជិតស្និតជាមួយនឹងដៃគូផ្នែក សុខាភិបាល និងក្រសួងសុខាភិបាល ដើម្បីលើកកម្ពស់ស្តង់ដារនៃការថែទាំសុខភាព ឲ្យកាន់តែប្រសើរជាងនេះបន្ថែមទៀត»

លោកបណ្ឌិត ថេយ បានបន្ថែមថា «ទោះជាស្តង់ដារថែទាំសុខភាពនៅទីនេះ គឺល្អប្រសើរហើយក៏ដោយ ក៏ខ្ញុំចង់យកឱកាសនេះ មកចែករំលែកនូវបទពិសោធន៍ដែលខ្ញុំ មានកន្លងមកដើម្បីជួយលើកកំពស់វិស័យ ថែទាំសុខភាពនៅប្រទេសកម្ពុជា ឲ្យឆ្ពោះទៅកាន់ស្តង់ដារសិង្ហបុរី និងអន្តរជាតិ»

លើសពីនេះទៀត វាគឺជាឱកាសល្អមួយសំរាប់ខ្ញុំ ដើម្បីជួយបណ្តុះបណ្តាលយុវជនកម្ពុជាវ័យក្មេង ឲ្យ​ទទួល​បាន​តួនាទីជា​អ្នកដឹកនាំក្នុងវិស័យថែទាំសុខភាព ដោយការសហការជាមួយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល៕ ដោយ ៖ ហេង នាង​

Related Articles

Back to top button
Close
Close