ក្រសួងសុខាភិបាល ៖ អ្នកធ្វើដំណើរពីប្រទេសមានឆ្លងវិរុសកូវិដ ១៩ គួរប្រញាប់ទៅពិនិត្យសុខភាព
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៩ មីនា ២០២០) ៖ បើបងប្អូន សាធារណជនមានរោគសញ្ញាក្តៅខ្លួន ឬមានរោគសញ្ញាផ្លូវដង្ហើម និងទើបធ្វើដំណើរពីប្រទេសដែលមានឆ្លងជំងឺ COVID-19 ឬប៉ះពាល់ជាមួយអ្នកមានជំងឺបង្កឡើងដោយមេរោគ COVID-19 ក្នុងអំឡុងពេល១៤ថ្ងៃមុនចេញរោគសញ្ញា សូមអញ្ជើញទៅពិគ្រោះជំងឺនៅមន្ទីរពេទ្យខ្មែរ-សូវៀតនៅភ្នំពេញ និងនៅគ្រប់មន្ទីរពេទ្យខេត្តនៅបណ្តាខេត្តទាំងអស់នៅទូទាំងប្រទេស។
ក្នុងករណីគ្រូពេទ្យពិនិត្យឃើញថាចូលករណីសង្ស័យដែលតម្រូវឱ្យយកវត្ថុ ឬតម្រូវឱ្យសំរាកពេទ្យ អ្នកជំងឺទាំងនេះនឹងមិនមានការបង់ថ្លៃធ្វើតេស្តរកមេរោគ COVID-19 នីងតំលៃព្យាបាលទេដែលបញ្ជាក់ថា មានវិជ្ជមាន COVID-19 ។ ការអនុវត្តន៍នេះ នឹងធ្វើឡើងទាំងជនជាតិខ្មែរ និងជនជាតិបរទេសទាំងអស់៕
ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥