ប្រមុខការទូតកម្ពុជានឹងថ្លែងពីវិធានការប្រឆាំងកូរ៉ូណា ក្នុងកិច្ចប្រជុំអាស៊ាន-ចិន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៧ កុម្ភៈ ២០២០) ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងថ្លែងអំពីព័ត៌មានចុងក្រោយបង្អស់ពាក់ព័ន្ធនឹងជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណា ក៏ដូចជាវិធានការ ដែលបានដាក់ចេញដើម្បីប្រយុទ្ធប្រឆាំងជំងឺនេះ នៅកម្ពុជា ក្នុងអំឡុងកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន ពីថ្ងៃទី១៩ ដល់ ២០ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ នៅក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស កាលពីថ្ងៃទី១៥ ខែកុម្ភៈ។
កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន ស្តីពីជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណា នឹងពិភាក្សាផ្លាស់ប្តូរយោបល់រិះរកមធ្យោបាយ និងរបៀបថ្មីៗដែលមានប្រសិទ្ធភាព ដើម្បីប្រយុទ្ធប្រឆាំងនិងរីករាលដាលនៃជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណានេះ៕