ប្រជាជនពីរលាន​នាក់ ត្រូវបង្ខំចិត្តជម្លៀសចេញពីលំនៅឋានខណៈព្យុះ Kammuri កំពុងវាយលុកប្រទេសហ្វីលីពីន

សារព័ត៌មាន​ Cambodia News/

ហ្វីលីពីន (៤ ធ្នូ ២០១៩) ៖ ហ្វីលីពីនបានជម្លៀសប្រជាជនរបស់ខ្លួនចំនួន ២០០,០០០នាក់ នៅតាមតំបន់ឆ្នេរ និងជួរភ្នំ ចំពេលមានការភ័យខ្លាចពីទឹកជំនន់ និងការបាក់ដី។ ពួកគេក៏បានបិទអាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់របស់ប្រទេសផងដែរ ដោយសារតែព្យុះទីហ្វុង Kammuri ដ៏ខ្លាំងក្លា កំពុងតែវាយប្រហារប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ព្យុះទីហ្វុង Kammuri គឺជាព្យុះទី២០ សម្រាប់ហ្វីលីពីននៅឆ្នាំនេះ ហើយវាបានវាយប្រហារលើកោះលូហ្សុន (Luzon) នៅមុនពាក់កណ្តាលអធ្រាត្រម៉ោងក្នុងស្រុកកាលពីថ្ងៃអង្គារ។

ទីភ្នាក់ងារគ្រោះមហន្តរាយហ្វីលីពីនបាននិយាយថា មនុស្សចំនួន ២០០,០០០នាក់ ត្រូវបានជម្លៀសចេញពីខេត្តរាប់សិបនៅភាគខាងត្បូងកោះលូហ្សុន នៅពេលដែលអាជ្ញាធរបានបង្កើនកម្រិតព្រមានពីព្យុះស៊ីក្លូនសម្រាប់ខេត្តចំនួន ៣៥ និងបានប្រាប់ប្រជាជននៅតាមតំបន់ ដែលស្ថិតក្នុងផ្លូវរបស់ព្យុះទីហ្វុងកម្រិត៤ (Category-4-equivalent) មួយនេះ ឱ្យមានការប្រុងប្រយ័ត្នចំពោះការបាក់ដីដែលអាចកើតមាន។ ភ្នាក់ងារក៏ព្រមានប្រជាជនពីខ្យល់កន្ត្រាក់ ទឹកជំនន់ និងភ្លៀង ដែលបណ្ដាលមកពីព្យុះផងដែរ៕

Related Articles

Back to top button
Close
Close