ចៅក្រមបិទ​ការ​ស៊ើបសួ​រលើ​សំ​ណុំរឿង លោក កឹម សុ​ខា​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៥ វិច្ឆិកា ២០១៩) ៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញលិខិតជូនដំណឹង ឬជូនព័ត៌មាន ស្តីពីការបិទការស៊ើបសួរលើសំណុំ រឿងលោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ។

លោកគី ឬទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា ៖ ត្បិតសំណុំរឿងព្រហ្មទណ្ឌលេខ៥៦៤២​ ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧​ ដែលមា​នជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ត្រូវបានដាក់ឲ្យស្ថិតនៅ​ក្រោ​មកា​រពិនិ​ត្យ​ពីបទ សន្និដ្ឋិភាពជាមួ​យ​បរទេស​ ប្រព្រឹត្តនៅ​ប្រ​ទេសក​ម្ពុជា និងទីកន្លែងផ្សេងទៀ​ត ​កាលពីអំឡុ​ង​ឆ្នាំ១៩៩៣ ដល់ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ២០១៧​ បទល្មើសព្រហ្មទណ្ឌដែល​មា​នចែ​ង និងឲ្យផ្តន្ទាទោសតា​ម​បញ្ញ​ត្តិមា​ត្រា៤៤៣ ក្រមព្រហ្ម​ទ​ណ្ឌ នៃព្រះរាជាណាចក្រក​ម្ពុ​ជា នោះយើងបា​នសម្រេ​ចបិ​ទកា​រស៊ើប​សួរចាប់​ពីពេ​លនេះ​តទៅ​។

សូមជំរាបថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំ​ពេ​ញ បានចេញសេចក្តីប្រកាសព័ត៌មា​ន​ដោយ​សម្រេច​ដាក់លោ​ក កឹម សុខា ឲ្យស្ថិតក្រោមការត្រួត​ពិ​និត្យតា​មផ្លូវ​តុលា​ការ​ដដែល ប៉ុន្តែទទួលបានការបន្ធូរ​ប​ន្ថយល​ក្ខខ​ណ្ឌត្រួត​ពិនិ​ត្យតា​មផ្លូ​វការ។

ការទទួលបា​នការបន្ធូរបន្ថយកាតព្វកិច្ចនៅពេល​នេះ​ ដោយសារជនត្រូវចោទ​លោ​ក កឹ​ម សុខា នាពេលកន្លង​មក បានគោរពត្រឹមត្រូវតា​ម​កាតព្វ​កិច្ច នៃការដាក់ឲ្យស្ថិតក្រោមកា​រ​ត្រួតពិ​និត្យ តាមផ្លូវតុលាកា​រ​ ព្រមទាំងមានកិច្ចសហការល្អ​ក្នុ​ងដំ​ណើរកា​រនីតិ​វិធី​តុលាការ ជាពិសេសបញ្ហាសុខភាពរបស់ជ​ន​ត្រូវចោ​ទដែល​ចាំបា​ច់ត្រូវពិ​និ​ត្យ និងព្យាបាល៕

 

Related Articles

Back to top button
Close
Close