សម្តេចតេជោ ប្រកាសថានៅឆ្នាំ២០២០ ប្តេជ្ញាធ្វើឲ្យគ្រប់ភូមិមានអគ្គិសនីប្រើប្រាស់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៥ តុលា ២០១៩) ៖ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតជោ ហ៊ុន សែន បានប្រកាសថា នៅឆ្នាំ២០២០ ប្តេជ្ញាធ្វើឲ្យគ្រប់ភូមិទាំងអស់នៅទូទាំងប្រទេសកម្ពុជា មានអគ្គិសនីប្រើប្រាស់។
ជាមួយគ្នានោះដែរ សម្តេចតេជោ បានបញ្ជាក់ថា «ដោយការកែប្រែស៊ីជម្រៅ ក្នុងវិស័យថាមពលក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ភូមិ៩២ភាគរយ នៃភូមិទូទាំងប្រទេស១៤,១៦៨ភូមិ បានទទួលអគ្គិសនី ថ្លៃសមរម្យ ពីបណ្តាញជាតិរួចហើយ»៕