មុខរបរចំនួន១០ ដែលជនបរទេសមិនអាចបើកអាជីវកម្មនៅកម្ពុជា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៨ សីហា ២០១៩) ៖ យោងតាមការប្រកាស របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ ស្តីពីការកំណត់ប្រភេទមុខរបរ និងការងារដែលត្រូវបានហាមឃាត់ ចំពោះជនបរទេសនៅកម្ពុជា ហាមឃាត់ជនបរទេស នូវនិងការងារចំនួន១០មុខ។
ការងារទាំង១០នោះរួមមាន ៖ អ្នកបើកបរយានជំនិះគ្រប់ប្រភេទជាលក្ខណៈអាជីវកម្ម , អ្នកលក់ដូរដោយមធ្យោបាយថ្មើជើង ឬយានជំនិះគ្រប់ប្រភេទនៅតាមទីសាធារណៈ , អ្នកម៉ាស្សា ចាប់សរសៃតាមទីសាធារណៈ , អ្នកកាត់សក់ អ៊ុតសក់ និងថែរក្សាសម្ផស្ស , អ្នកផ្តល់សេវាកម្មដេរ និងសម្អាតស្បែកជើង , អ្នកកាត់ដេរ , អ្នកប៉ះកង់ ជាងជួសជុលយានយន្ត , អ្នកផលិតវត្ថុអនុស្សាវរីយ៍ខ្មែរ , អ្នកផលិតឧបករណ៍ភ្លេងខ្មែរ បាត្រលោក ព្រះពុទ្ធរូប និងជាងទង ជាងច្នៃត្បូងពេជ្រ។
ក្រសួងការងារនឹងមិនផ្តល់ ឬមិនបន្តសុពលភាពបណ្ណ ឬសៀវភៅការងារដល់ជនបរទេស ដែលកំពុងប្រកបមុខរបរ និងការងារដូចមានកំណត់ក៕