សម្ដេចតេជោ នឹងមានជំនួបជាមួយមន្រ្តី មូលនិធិអន្ត​ជាតិ ​សម្រាប់​អភិវឌ្ឍន៍កសិកម្មនៅព្រឹក​​ស្អែកនេះ​

​សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៥ កក្កដា ២០១៩) ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសលើ​បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកសម្ដេច នៅថ្ងៃ២៥ កក្កដានេះ​​ថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ​២០១​៩​ស្អែក​នេះ នឹងមានជំនួបជាមួយមន្រ្តីមូលនិធិអន្តជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម នាទី ទីស្តីការគណៈរដ្ឋមន្រ្តី។

ការ​ប្រកាសរបស់​សម្តេច​ពេល​នេះ​ ដើម្បីឲ្យអស់ក្តីសង្ស័យ​ លើស្ថានភាពសុខភាពរបស់​សម្តេច​ ដោយ​សម្តេច​លើឡើង​ថា សុខសប្បាយជាទេ បងប្អូនជនរួមជាតិ? សុខភាពខ្ញុំ គឺរឹងមាំធម្មតាទេ។ ស្អែកនេះ ខ្ញុំជួបភ្ញៀវមកពីមូលនិធិអន្តជាតិសម្រាប់អភិវឌ្ឍន៍កសិកម្មនៅទីស្តីការ។

អរគុណបងប្អូនដែលបានជូនពរខ្ញុំ។ អ្វីដែលសំខាន់បំផុតចំពោះខ្ញុំ គឺបងប្អូនជនរួមជាតិមានការងារមុខរបររស់នៅសុខសប្បាយ និងកូនចៅមានឱកាសទៅសាលារៀននៅគ្រប់ទីកន្លែង។ ខ្ញុំសូមជូនពរ និងអរគុណបងប្អូនដែលបានចូលរួមថែរក្សាសន្តិភាព និងចូលរួមអភិវឌ្ឍប្រទេសជាតិយើងអោយកាន់តែរីកចម្រើនទៅមុខ៕

Related Articles

Back to top button
Close
Close