សេចក្តី​ប្រកាសព័ត៌មាន​របស់​ក្លិប​អ្នក​កាសែតកម្ពុជា​

Cambodia News

ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ​កត់សម្គាល់ឃើញថា រហូតមកដល់ពេលនេះនៅតែមានអ្នកសារព័ត៌​មាន​មួយចំនួនបានប្រព្រឹត្តនូវកំហុសខាងក្រមសីលធម៌និងវិជ្ជាជីវៈដែលនាំឲ្យមានការរិះគន់ និងអាចប្រឈមនឹងផ្លូវច្បាប់ ដែលធ្វើឱ្យប៉ះពាល់ដល់ជំនឿរបស់សាធារណជន និងការលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជា។

.អ.ក មិនចាត់ទុកករណីកំហុសឆ្គងខាងលើនេះជាបញ្ហាថ្មីសម្រាប់ស្ថានភាពសារព័ត៌មាននៅកម្ពុជានោះទេ ប៉ុន្តែអ្វីដែល .អ.ក  ចង់រំលេចឱ្យឃើញនោះគឺ ទាំងស្ថាប័នជំនាញ ទាំងសមាគមសារព័ត៌មានត្រូវបន្តយកចិត្តទុកដាក់ក្នុងការបើកវគ្គបណ្តុះបណ្តាល ផ្សព្វផ្សាយ អប់រំដល់អ្នកសារព័ត៌មានអំពីក្រមសីលធម៌និងវិជ្ជាជីវៈ រួម​ទាំងការលើកទឹកចិត្តអ្នកសារព័ត៌មានក្នុង​ការអនុវត្តនូវក្រមសីលធម៌និងវិជ្ជាជីវៈ។​ ជាទូទៅអ្នកសារព័ត៌មានជាច្រើនបានយល់ដឹង និងបានចូលរួមអនុវត្តដោយស្មារតីទទួលខុសត្រូវ ប៉ុន្តែអ្នកសារព័ត៌មានមួយចំនួនហាក់ដូចជាមិនទាន់អនុវត្តបានពិសេសអ្នក​ផ្សាយផ្ទាល់ពីទីកន្លែងកើតហេតុដែលជាហេតុនាំឱ្យរងការ​រិះគន់ និង​ប្រឈមផ្លូវ​ច្បាប់​​​ដោយសារតែការធ្វេសប្រហែស ឬមើលរំលងនូវក្រមសីលធម៌និងវិជ្ជាជីវៈ។

.អ.ក ចាត់ទុកក្រមសីលធម៌និងវិជ្ជាជីវៈ មិនគ្រាន់តែជួយអ្នកសារព័ត៌មានរួចផុតពីការរិះគន់ និងប្រឈមផ្លូវច្បាប់នោះទេ តែក្រមសីលធម៌និងវិជ្ជាជីវៈនេះហើយដែលជួយត្រួសត្រាយផ្លូវអ្នកសារព័ត៌មានក្នុងការលើកកម្ពស់ជីវភាព​រស់នៅប្រកបដោយភាពថ្លៃថ្នូរ និងរួមចំណែកក្នុងការអភិវឌ្ឍវិស័យសារព័ត៌មាននៅកម្ពុជា។

.អ.ក ជាថ្មីម្តងទៀត អំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌និងវិជ្ជាជីវៈ សំខាន់ចៀសវាងការប្រើអារម្មណ៍ដើម្បីអត្ថាធិប្បាយ ឬវិនិច្ឆ័យព័ត៌មាន​ ​ត្រូវ​ប្រុង​ប្រយ័ត្នក្នុង​ការប្រើពាក្យពេចន៍ក្នុង​ពេល​កំពុង​ផ្សាយ​ផ្ទាល់ ផ្ទៀងផ្ទាត់ និងប្រមូលទិន្នន័យឲ្យបានគ្រប់គ្រាន់មុននឹងចេញផ្សាយព័ត៌មានជាសាធារណៈ ធ្វើយ៉ាងណាទទួលបានទំនុកចិត្តពីសាធារណជន ចៀសវាងការប្រឈមផ្លូវច្បាប់។

.អ.ក សង្ឃឹមយ៉ាងមុតមាំថា ​អ្នកសារព័ត៌មានទាំងអស់នឹងបន្តដំណើរជាមួយ .អ.ក ក៏ដូចជាសមាគម​​សារព័ត៌មាន​​ផ្សេងទៀត ដើម្បីលើកកម្ពស់ការអនុវត្តនូវក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មាន សំដៅធ្វើយ៉ាងណាឱ្យស្ថាប័នសារព័ត៌មាន​ និង​អ្នក​សារព័ត៌មាន​រក្សាបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរ​ ចៀសវាងភាពអសកម្មដែលនាំឱ្យ​ប៉ះពាល់ដល់ការអភិវឌ្ឍវិស័យសារព័ត៌មាន​នៅ​កម្ពុជា៕

Related Articles

Back to top button
Close
Close