សម្ដេច​តេ​ជោ ប្រាប់​ឲ្យ​មន្ត្រី​មាន​សម​ត្ថកិច្ច​ចុះ​ដល់ទី​កន្លែង​​​លើ​ករណី​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (១២ កក្កដា ២០១៩) ៖ ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃ​សុក្រ ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍​ណែនាំ​ដល់មន្ត្រី​មាន​សម​ត្ថកិច្ច​​បណ្ដា​ខេត្ត ដែលមាន​ការផ្ទុះ​ឡើង​នូវ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក សូម​ចុះ​ពិនិត្យ​តាមដាន​ដល់ទី​តាំង​ផ្ទាល់ ដើម្បី​ចាត់វិធានការ​បាន​ទាន់ពេលវេលា​​។​

សូមបញ្ជាក់ថា មកដល់ពេលនេះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បានកើត​មាននៅ​ខេត្ត​ចំនួន​៥​ហើយ​របស់​កម្ពុជា រួមមាន​៖ រតនគិរី ត្បូងឃ្មុំ ស្វាយរៀង តាកែវ និង​កណ្តាល​។ ជ្រូក​ជាង​២​ពាន់​ក្បាល​ហើយ​ត្រូវបាន​សម្លាប់ និង​ងាប់​ដោយសារ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​៕

Related Articles

Back to top button
Close
Close