សម្តេចតេ​ជោ ​ហ៊ុន​ សែន​ អញ្ជើញ​បើក​សន្និ​សីទ​កំពូល ​«សារព័ត៌​មាន​អាស៊ី»​លើក​ទី​១៦

 សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១២ មិថុនា ២០១៩) ៖ នៅព្រឹក​​ថ្ងៃទី១២ ​ខែ​មិថុនា​ ឆ្នាំ២០១៩ ​នេះ ​សម្តេចអ​គ្គម​ហាសេនាបតី តេ​ជោ ​ហ៊ុន​ សែន​ នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណាច​ក្រកម្ពុជា ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់បើក​ជាផ្លូ​វការ​​សន្និសី​ទកំពូល​ «សារ​ព័ត៌មា​នអាស៊ី​» លើក​ទី១៦​ ដែល​ប្រារព្ធធ្វើ​ឡើង​នៅ​សណ្ឋាគារ​សុខា​ ក្នុង​ខេត្ត​សៀម​រាប​។

សន្និសីទកំ​ពូល​ «សារព័ត៌មានអាស៊ី» លើ​កទី១៦​ ដែល​កម្ពុជា​ធ្វើជាម្ចា​ស់ផ្ទះនេះ ក្រោមប្រធាន​បទ «ប្រព័ន្ធផ្សព្វផ្សាយ​ឌីជីថល​-អភិវឌ្ឍន៍​ទីផ្សារ​»។ សន្និសីទថ្ងៃនេះ នឹងជជែកពិភាក្សាទៅបញ្ហាប្រឈមរបស់ស្ថាប័នព័ត៌មាន និងវិស័យព័ត៌មានក្នុងយុគសម័យបច្ចេកវិទ្យាទំនើបនេះ និងការប្រកួតប្រជែងដ៏ខ្លាំងក្លាជាមួយបណ្តាញសង្គមនេះ នឹងមានអ្នកចូលរួមជាថ្នាក់ដឹកនាំ និងតំណាងស្ថាប័នរដ្ឋាភិបាល ស្ថាប័នសារព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្ត រជាតិប្រមាណ៥០០នាក់ មកពីបណ្ដា ប្រទេសជាង៤០ នៅក្នុងតំបន់ និងលើពិភព លោក។

សន្និសីទកំពូលសារព័ត៌មានអាស៊ី គឺជាព្រឹត្តិការណ៍អន្តរជាតិនាំមុខមួយក្នុងវិស័យសោតទស្សន៍ ដែលផ្តល់កាលានុវត្តភាពដល់រដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មាន ប្រតិបត្តិករសោតទស្សន៍ និងបុគ្គលិកបម្រើការងារឲ្យប្រព័ន្ធផ្សព្វផ្សាយ ថ្នាក់ដឹកនាំវិស័យឧស្សាហកម្ម សកលវិទ្យាល័យ អ្នកស្រាវជ្រាវ អ្នកជំនាញ និងអ្នកតាក់តែងគោលនយោបាយ នៅជុំវិញពិភពលោក ដើម្បីជួបជុំ និងពិភាក្សាអំពីការអភិវឌ្ឍគុណភាពនៃប្រព័ន្ធផ្សព្វផ្សាយ និងដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងអំឡុងពេលនៃបដិវត្តន៍បច្ចេកវិទ្យាទំនើប៕

 

Related Articles

Back to top button
Close
Close