ករណីវាយប្រហារដោយកាំបិតនៅជប៉ុន ២នាក់ស្លាប់ និងមួយចំនួនទៀតរងរបួស
សារព័ត៌មាន Cambodia News/
តូក្យូ (២៨ ឧសភា ២០១៩) ៖ យ៉ាងហោចណាស់មនុស្ស១៦នាក់រួមទាំងកុមារផងដែរ ត្រូវបានរងការវាយប្រហារដោយកាំបិតនៅជិតនៅឧទ្យាន Kawasaki នៅភាគខាងត្បូងនៃទីក្រុងតូក្យូ ប្រទេសជប៉ុន។ នេះបើយោងតាមប្រភពពី BBC នៅព្រឹកនេះ។
វាមិនទាន់ច្បាស់ថា អ្វីដែលនៅពីក្រោយការវាយប្រហារនៅព្រឹកថ្ងៃអង្គារនេះទេ ប៉ុន្តែត្រូវបានគេរាយការណ៍ថា ការវាយប្រហារដោយកាំបិទនេះ យ៉ាងហោចណាស់មានកុមារម្នាក់ និងមនុស្សពេញវ័យម្នាក់បានស្លាប់ ខណៈដែលជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួនផងដែរ។
របាយការណ៍ពីប៉ូលិសបានឲ្យដឹងថា ក្រោយការវាយប្រហារនេះគេបានរកឃើញកាំបិតពីរនៅកន្លែងកើតហេតុ។ NHK បានបន្ថែមថា ជនសង្ស័យបានចាក់ខ្លួនឯងមុនពេលគាត់ត្រូវបានឃុំខ្លួន៕