ក្រសួងសុខាភិបាល ហាមលក់ និង ប្រើប្រាស់ ផលិតផល នៅលើហ្វេសប៊ុក ឈ្មោះ ប៊ូ សាអែម
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២២ មេសា ២០១៩) ៖ ដើម្បីចៀសវាងខាតបង់ប្រាក់ និងប៉ះពាល់ដល់សុខភាព ឬ អាចឈានដល់បាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ក្រសួងសុខាភិបាល សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ជ្រាបថា គណនីហ្វេសប៊ុកមួយឈ្មោះថា ប៊ូ សាអែម កំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងជាច្រើនមុខដែលគ្មានចុះប្រវេទន៍ គ្មានការត្រួតពិនិត្យគុណភាព គ្មានក្រុមហ៊ុននាំចូលស្របច្បាប់ ។
ក្រសួងសុខាភិបាលបានប្រកាសបញ្ជាឱ្យម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ប៊ូ សាអែម បញ្ឈប់ជាបន្ទាន់នូវការប្រកាសផ្សព្វផ្សាយលក់ ចែកចាយ ផលិតផលខាងលើនេះបន្តទៀត ហើយប្រមូលផលិតផលទាំងនេះមកវិញ ដើម្បី កម្ទេចចោល ហើយថាក្រសួងនឹងមានវិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់គណនី ប៊ូ សាអែម នេះតាមច្បាប់ជាធរមាន ។
ករណីបានឃើញអ្នកប្រើប្រាស់ លក់ ឬ ចែកចាយផលិតផលខាងលើនេះ សូមផ្តល់ព័ត៌មាន ឬ ត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បិរក្ខារពេទ្យ និង គ្រឿងសម្អាង តាមរយៈទូរស័ព្ទលេខ ០៩៥ ៣៥៩ ៣៩៩ ឬ ០១២ ៩៨៣ ៣៣៤ ៕