រដ្ឋបាលស្រុកល្វាឯម​ជូនដំណឹងដល់​ប្រជាពលរដ្ឋទូទាំងស្រុកល្វាឯមចំពោះការចាក់វ៉ាក់សាំង​ដូសទី២

​សារព័ត៌មាន​ Cambodia News/

កណ្តាល​ (១២ ធ្នូ ២០២១) ៖ រដ្ឋបាលស្រុកល្វាឯម​សូមជម្រាប់ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទូទាំងស្រុកល្វាឯមចំពោះការចាក់វ៉ាក់សាំងដេីម្បីបញ្ចប់ដូសទី២ដែលនឹងប្រព្រឹតទៅតាមការបរិច្ឆេទដូចខាងក្រោម៖

១.ឃុំអរិយក្សត្រ​(ទីតាំងវត្តសុវណ្ណសាគរចំនួន២ថ្ងៃគឺថ្ងៃទី១៣ និងទី១៤ខែកក្កដា​ឆ្នាំ២០២១)
២.ឃុំសារិកាកែវ​(ទីតាំងវត្តស្វាយអណ្តែតចំនួន២ថ្ងៃគឺ ថ្ងៃទី១៣ និងទី១៤ខែកក្កដាឆ្នាំ២០២១)
៣.ឃុំពាមឧកញ៉ាអុង​(ទីតាំងវត្តពោធិមាស ថ្ងៃទី១៣ និងទី១៤ខែកក្កដាឆ្នាំ២០២១)
៤.ឃុំកោះរះ​ និងឃុំព្រែកក្មេង(ទីតាំងសាលាបឋមសិក្សាកោះរះចំនួន១ថ្ងៃគឺថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២១)
៥.ឃុំទឹកឃ្លាំង​ និងឃុំថ្មគរ(ទីតាំងវិទ្យាល័យហ.ស​ ទឹកឃ្លាំង ចំនួន៣ថ្ងៃគឺថ្ងៃ១៣,១៤ និងទី១៥ខែកក្កដាឆ្នាំ២០២១)
៦.ឃុំបឹងគ្រំ​(ទីតាំងសាលាបឋមសិក្សាបឹងគ្រំ ចំនួន៣ថ្ងៃគឺថ្ងៃទី១៣,១៤ និងទី១៥ ខែកក្កដាឆ្នាំ២០២១)
៧.ឃុំល្វាសរ​ និងឃុំកោះកែវ​(ទីតាំងវិទ្យាល័យហ.ស​ ល្វាសរចំនួន២ថ្ងៃគឺថ្ងៃទី១៣ និងទី១៤ខែកក្កដាឆ្នាំ២០២១)
៨.ឃុំសំបួរ(ទីតាំងវត្តបន្ទាយម្លូ)ចំនួន២ថ្ងៃគឺថ្ងៃ១៣ និងទី១៤ខែកក្កដាឆ្នាំ២០២១)
៩.ឃុំព្រែកឬស្សី(ទីតាំអនុវិទ្យាល័យព្រែកឬស្សី ចំនួន៤ថ្ងៃគឺថ្ងៃទី១៣,១៤,១៥ និងទី១៦ខែកក្កដាឆ្នាំ២០២១)
១០.ឃុំព្រែករៃ​ និងឃុំភូមិធំ(ទីតាំងអនុវិទ្យាល័យព្រែករៃ ចំនួន៤ថ្ងៃគឺថ្ងៃទី១៣,១៤,១៥ និងថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២១)
១១.ឃុំបារុង​(ទីតាំងវត្តខ្នោការចំនួន២ថ្ងៃគឺថ្ងៃទី១៣ និងថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២១)។
អាស្រ័យដូចបានជម្រាប់ជូនខាងលេីសូម​ បងប្អូនប្រជាពលរដ្ឋជ្រាបជាព៌តមាន។

Related Articles

Back to top button
Close
Close