ប្តី​អា​រក​សម្លាប់​ប្រពន្ធ​ រួច​ចងក​សម្លាប់ខ្លួន​តាម​ក្រោយ​ដោយសារ​ភ្លើង​ប្រច័ណ្ឌ​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (១០ មេសា ២០១៩) ៖ ដោយ​ភ្លើង​ប្រច័ណ្ឌ​ បណ្តាល​ឲ្យបុរសជា​ប្តី​អា​រក​សម្លាប់​ប្រពន្ធ​ រួច​ចងក​សម្លាប់ខ្លួន​តាម​ក្រោយ​បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពី​វេលា​ម៉ោង៧​និង៥០​នាទីយប់ថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០១៩ នៅផ្ទះជនរងគ្រោះ ស្ថិតនៅ ក្នុងភូមិតា​ឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ ដោយ​បន្សល់ទុកកូនស្រីអាយុ៣ឆ្នាំម្នាក់។​

សព​ជនរងគ្រោះជា​ប្តីឈ្មោះលឹម គីម​តូ អាយុ ៣៤ មុខរបរបុគ្គលិកក្រុមហ៊ុន លក់ម្រុំ ស្នាក់នៅផ្ទះអត់លេខ ផ្លូវលំ ស្ថិតនៅភូមិតា​ឡី សង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើតភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែង​មានជ័យ ខេត្តព្រះវិហារ ។​

​សព​ជនរងគ្រោះជា​ប្រពន្ធឈ្មោះ ផល ហ្គិ​ច ស៊ិ​វ ២៦​ឆ្នាំ មុខរបរបុគ្គលិកធនា​គារ ABA មានស្រុកកំណើតភូមិតា​ប៊ឹ​ម ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល មានកូនស្រីម្នាក់ អាយុ ៣​ឆ្នាំ ស្នាក់នៅជាមួយយាយ។

តាម​ការ​អោយ​ដឹង​ពី​បង​ប្រុស​បង្កើត របស់ជនរងគ្រោះខាងស្រី មុនពេលរូបគាត់ចេញពីធ្វើការ ត្រឡប់មក​ផ្ទះ​​វិញ ពេលចាក់សោចូលទៅក្នុងផ្ទះ ​ស្រាប់តែប្រទះឃើញ​ប្អូន​ស្រីបានស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយ ចំ​ណែក​បុរសជា​ប្តីត្រូវជាបងប្អូនថ្លៃបានចងកសម្លាប់ខ្លួន​ខាងក្រោយផ្ទះ។

បើតាមការរៀបរាប់របស់បងប្អូនជនរងគ្រោះខាងស្រីបានឲ្យដឹង​បន្ថែមទៀតថា ប្តីប្រពន្ធទាំងពីរ​នាក់នេះគឺរស់នៅមិនចុះសម្រុងនឹងគ្នា ឈ្លោះ ប្រកែក​គ្នា អស់​រយ:​ពេល៣​ខែមកហើយ មូលហេតុដោយសា​រតែបុរសជាប្តីប្រច័ណ្ឌប្រពន្ធ ៕ ដោយ​ ៖ សហការី​

Related Articles

Back to top button
Close
Close