សម្តេច​តេ​ជោ ​៖ ​ករណី​​អភិ​បាល​រង​​ខេត្ត​ព្រះ​សី​ហ​​​នុ ភារកិច្ចបន្តគឺជា​​​ACU​និង​ក្រសួង​មហា​ផ្ទៃ​​​​

សារព័ត៌មាន​ Cambodia News/

រាជធានី​ភ្នំពេញ​ (០១ មីនា ២០១៩) ៖​ បន្ទាប់​ពី​ដក​តំណែង​អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ​ចំនួន​ពីរ​រូប ​សម្តេច​តេ​ជោ ហ៊ុន សែន​ បាន​ស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​ក្រ​សួង​មហាផ្ទៃ​ ចាត់​​វិធានការ​បន្តចំពោះ​អភិបាលរង​ទាំង​ពីរ​រូប​នេះ​ ។ ​

បន្ទាប់​ពី​មានការ​ខម​មិន​ចូល​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក ​សួរនាំ​ចំពោះ​នី​តិវិធី​បន្ត​ចំ​បោះ​មន្ត្រី​ដែល​ធ្វើបាប​រាស្ត្រ​ពី​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ​ ​សម្តេច​តេ​ជោ ហ៊ុន សែន​ បាន​ខម​មិន​​តប​​ចំពោះ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា​ «សូម​បញ្ជាក់​ជូន​ថា ​ខ្ញុំ​បាន​ប្រើ​អំណាច​ខ្ញុំ​​ ដើម្បី​ដក​ចេញពី​តំណែង​​ហើយ ឯ​ការងារ​បន្ត​ គឺជាភារកិច្ចរបស់​អង្គភាព​ប្រឆាំង​អំពើ​រពុក​រលួយ​ និង​ក្រសួងមហាផ្ទៃ​»​។

បន្ទាប់​ពី​ដក​តំណែង​អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ​ចំនួន​ពីរ​រូប​នៅ​លើ​បណ្តាញ​សង្គម​ ពិសេស​នោះ​ក្នុង​ខម​មិន​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​សម្តេច​ ត្រូវ​បាន​សាទរ​​យ៉ាង​ខ្លាំង ​ចំពោះ​ចំណាត់ការរបស់ស​ម្តេច​តេ​ជោ ហ៊ុន សែន​ ក្នុង​កា​រដក​មន្ត្រី​ដែល​ធ្វើបាប​រាស្ត្រ​បែប​នេះ​។

សូម​ជម្រាប​ថា ស​ម្តេច​តេ​ជោ ហ៊ុន សែន​ បាន​ដក​តំណែង​អភិបាលរង​ខេត្ត​ព្រះសីហ​នុ​ចំនួន​ពីរ​រូប​គឺ​​លោក ស្រ៊ុ​ន ស្រ៊​ន់ និង​លោក​ផៃ ប៊ុ​ន​វណ្ណៈ ។ អ្នក​ទាំង​ពីរ​នេះ​ បាន​ពាក់ព័ន្ធ​រឿង​​​វិវាទ​ដីធ្លី​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ រហូត​ដល់​មាន​ការ​​​ហិង្សា​កើតឡើង​ ៕

Related Articles

Back to top button
Close
Close