សម្តេចតេជោ ៖ ជំនួបរវាងសម្តេច និងកម្មករនឹងមានរហូត ដរាបណាសម្តេចនៅធ្វើជានាយករដ្ឋមន្រ្តី
សារព័ត៌មាន Cambodia News/
ខេត្តកណ្តាល (២៧ វិច្ឆិកា ២០១៨) ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ជំនួបរវាងសម្តេច និងកម្មករគឺនឹងមានរហូត ដរាបណាសម្តេចនៅធ្វើជានាយករដ្ឋមន្រ្តី ដើម្បីដឹងសុខទុក្ខរបស់កម្មករ។ សម្តេចថ្លែងបែបនេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណជិត១ម៉ឺន៨ពាន់នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
សម្តេចតេជោបានបញ្ជាក់ថា និយាយបែបនេះមិនមែនសម្តេចភ្លេចកសិករទេ សម្តេចបានលើកឡើងថា គ្រប់វិស័យទាំងអស់គឺរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់៕