រថភ្លើងស៊េរីទំនើបល្បឿនលឿន​ដំឡើង​នៅ​ប្រទេស​ម៉ិកស៊ីកូបាន​រៀប​ចំ​ដឺក​មក​កម្ពុជា​​ហើយ​​

​សារាព័ត៌មាន​ Cambodia News/

រាជ​ធានី​ភ្នំ​ពេញ​ (៣០ សីហា ២០១៨) ៖ តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ក្រុមហ៊ុន​ Royal Railway Cambodia បាន​បង្ហាញ​វីដេអូ​ខ្លី​មួយ ​ពីការអូសក្បាលរថភ្លើងចេញពីរោងចក្រ​រថភ្លើង​មួយ​គ្រឿង​ក្នុង​ចំណោម​រថភ្លើង​ទាំង​៣​គ្រឿង ដែលនឹង​បង្ហាញ់ខ្លួនយ៉ាងប្រណិតសំរាប់ដឺកភ្ញៀវពីស្តានីយឆ្ពោះ​ទៅ​កាន់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ។ ចំ​ពោះ​រថភ្លើងទាំង៣បានរៀបចំដឺកមកខ្មែរហើយតែមិនទាន់ដឺង​ច្បាស់ថា មកដល់កម្ពុជា​ពេល​ណា​នោះទេ។

មានលក្ខណៈពិសេសជាច្រើនរបស់រថភ្លើងនេះដូចជា៖ ១. រត់ចំណាយពេល​ត្រឹមតែ ២៥​នាទី​ប៉ុណ្ណោះពីស្ថានីយ ទៅព្រលានយន្តហោះ ២. ក្បាល​ម៉ាស៊ីន​ចំនួន​ពីរ មុខ​មួយ និង​ក្រោយ​មួយ ៣ . បច្ចេកវិទ្យា​ចុងក្រោយ​បំផុត ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់ ដោយ​មាន​កៅអី​ដូច​កៅអី​ក្នុង​យន្តហោះ ដែល​អាច​បត់បែន និង​កែ​តម្រូវ​ទៅ​តាម​ចិត្ត ៤. បន្ទប់ទឹក ម៉ាស៊ីនត្រជាក់ ទ្វារ​ស្វ័យប្រវត្តិ និង​កន្លែង​ដាក់​ឥវ៉ាន់​នៅ​ខាង​លើ​អ្នកដំណើរ ៥. Wifi ទូរទស្សន៍ និង​ប្រព័ន្ធ​ផ្ដល់​ព័ត៌មាន​តាម​វីដេអូ៕ ដោយ ៖ ហេង នាង​

 

Related Articles

Back to top button
Close
Close