សម្ដេចតេជោ ​នឹង​បើក​យុទ្ធនា​ការ​លើក​លែង​ទោស​​ជា​​ទ្រង់​ទ្រាយ​ធំ​នៅរដូវ​បុណ្យ​ទាន​ខាង​មុខ​

សារព័ត៌មាន​ Cambodia News/

រាជ​ធានីភ្នំពេញ (២៣ សីហា ឆ្នាំ២០១៨) ៖ ​ នៅក្នុងឱកាសបន្តអញ្ជើញ ចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី នៅក្នុងខេត្តកណ្តាលនៅព្រឹកថ្ងៃទី២៣ ខែសីហានេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សម្ដេច នឹងបើកយុទ្ធនាការលើកលែងទោស ជាទ្រង់ទ្រាយធំនៅរដូវបុណ្យទានខាងមុខ។

សម្ដេចតេជោបានលើកឡើង បែបនេះ  ​ក្រោយពីមានការលើកលែងទោស ដល់សកម្មជនដីធ្លី អតីតអ្នកសារព័ត៌មាន វិទ្យុអាស៊ីសេរី និងអ្នកវិភាគសង្គម​មួយចំនួនកន្លងមក។

ម្ដេចតេជោក៏ បានផ្ដាំផ្ញើថា ចំពោះអ្នកដែលត្រូវបានលើកលែងទោសរួចហើយ កុំឲ្យមានការលើកឡើងថា ការលើកលែងទោសនេះ ដោយសារមានការគាប សង្កត់ពីអន្តរជាតិឲ្យសោះ៕ ដោយ​ ៖ សហការី

 

Related Articles

Back to top button
Close
Close