បារមីគ្រូចូលរូបព្យាបាលវាយអ្នកជំងឺរហូតបាត់បង់ជីវិត
សារព័ត៌មាន Cambodia News/
ខេត្តស្ទឹតត្រែង (២២ សីហា ២០១៨) ៖ ជនសង្ស័យ២នាក់ប្តី-ប្រពន្ធ ដែលប្រពន្ធ «ជាគ្រូចូលរូប» បានបង្កឱ្យស្ត្រីចំណាស់ម្នាក់ (អ្នកជំងឺ)ស្លាប់ បន្ទាប់ពីព្យាបាលជំងឺ ដោយវាយនឹងដំបងគល់ប្ញស្សីប៉ុន.កដៃ ហើយជាន់.ករហូតអ្នកជំងឺស្លាប់កាលពីថ្ងៃទី២១ សីហា វេលាម៉ោង០៦យប់ ស្ថិតក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង កំពុងតាមចាប់ខ្លួន។
ប្រភពបន្តថា ទាំងប្តីទាំងប្រពន្ធខាងលើកំពុងស្ថិតក្រោមការសង្ស័យ ដែលបង្កឱ្យស្ត្រីរងគ្រោះឈ្មោះឡុង សែម អាយុ៦៤ឆ្នាំ មានទីលំនៅភូមិស្រម៉ ឃុំទឹកជ្រៅស្រុកតំបែ ខេត្តត្បូងឃ្មុំ ស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវស្ត្រីជាគ្រូត្រូវបារមីចូលសណ្ឋិត មកព្យាបាលតាមបែបបុរាណដោយគិតថា ស្ត្រីរងគ្រោះត្រូវខ្មោចព្រាយបិសាចចូលខ្លួន ។
ការព្យាបាលនោះ បានប្រើប្រាស់ដំបងប្ញស្សីវាយទៅលើស្ត្រីអ្នកជំងឺជាច្រើនដំបង ដើម្បីបណ្តេញខ្មោចព្រាយបិសាច ។ បន្ទាប់មកទៀត ឱ្យបុរសជាប្តីអូសស្ត្រីអ្នកជំងឺដាក់ក្បែរបង្អួចវាយនិងជាន់.កបន្ថែម រហូតស្ត្រីអ្នកជំងឺបានដាច់ខ្យល់ស្លាប់ ក្រោយពីស្ត្រីបារមីដឹងថា អ្នកជំងឺបាត់មាត់បាត់កស្លាប់ទៅហើយ ក៏នាំប្តីរត់គេចខ្លួនតែម្តង ៕