គ.ជ.ប​ បើក​សវនា​ការ​ជំនុំ​ជម្រះសំណុំ​រឿង​យុទ្ធនា​ការ​ម្រាម​ដៃ​ស្អាត​នៅ​ខេត្ត​បាត់​ដំបង​

សារព័ត៌មាន​ Cambodia News/

រាជធានីភ្នំពេញ (៨ សីហា ២០១៨) ៖ ខណៈនេះ​ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាននិងកំពុងបើកសវនាការជំនុំជម្រះទៅលើសំណុំរឿងលេខ ០០១ ពាក់ព័ន្ធនឹងការយុទ្ធនាការម្រាមដៃស្អាតដោយក្រុមអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ នៅខេត្តបាត់ដំបង។ ការបើកសវនាការនេះ គឺបន្ទាប់ពីភាគីចុងចម្លើយបានប្តឹងបន្តមកគ.ជ.ប ជំទាស់នឹងសេចក្តីសម្រេចលេខ ០០១ របស់គណៈកម្មាការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង (គខប)។

បើតាមអ្នកនាំពាក្យគ.ជ.ប បានឲ្យដឹងថា សំណុំរឿងលេខ០០១ គឺពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាត ដែលគណៈកម្មាការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង (គខប) បានសម្រេចផាកពិន័យ ទៅលើបុគ្គលចំនួន០៥នាក់ ក្នុងម្នាក់ៗ ចំនួន១០លានរៀល ពីបទធ្វើឲ្យភាន់ច្រឡំនាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត យោងតាមមាត្រា ១៤២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។  ហើយបុគ្គលទាំង០៥រូបនោះ គឺមានឈ្មោះ ជា ជីវ . ថោង សារឿន.ម៉ាង ឈុន . ពៅ តាំង និងឈ្មោះគ្រុយ គឹមសាំង។

អ្នកនាំពាក្យបានបញ្ជាក់បន្ថែមថា ដោយភាគីចុងចម្លើយបានប្តឹងបន្តមកគ.ជ.ប ជំទាស់នឹងសេចក្តីសម្រេចលេខ ០០១ នេះ ចុះថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៨ របស់គណៈកម្មាធិការរៀបចំការបោះ ឆ្នោតខេត្តបាត់ដំបង៕

Related Articles

Back to top button
Close
Close