សម្តេចតេជោអំពាវនាវ​កុំ​ឲ្យ​មានការចោទប្រកាន់ ឬ​លាប​ពណ៌​គ្នារវាង​អ្នក​ទៅ និង​មិន​ទៅ​បោះឆ្នោត​

សារព័ត៌មាន​ Cambodia News/

រាជធានី​ភ្នំពេញ (០២ សីហា ២០១៨) ៖ ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជា មួយ​បងប្អូន​កម្មករនិយោជិត ជាង ១ ម៉ឺន​នាក់​នៅ​ថ្ងៃទី ២ ខែ សីហា នេះ​នៅ​តំបន់​ផ្លូវ​វ៉េងស្រេង ដែល​មកពី​រោងចក្រ សហគ្រាស​នានា​នៅក្នុង​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជាបាន​ថ្លែងអំណរគុណ​ចំពោះ ប្រជាជន​កម្ពុជា​ទូទាំង ប្រទេស និង​កម្មករ កម្មការិនី​ដែល​បាន ចូលរួម​ទៅ​បោះឆ្នោត​ចូលរួម​ពង្រឹងលទ្ធិប្រជាធិបតេយ្យ។

​​

សម្តេច​​ បាន​អំពាវនាវ​កុំ​ឲ្យ​មានការ​ចោទប្រកាន់ ឬ​លាប ពណ៌​គ្នា រវាង​អ្នក​ទៅ និង​មិន​ទៅ​បោះឆ្នោត​ និង​បាន​ថ្លែងអំណរគុណ​ចំពោះការអញ្ជើញ​ទៅ​បោះឆ្នោត​របស់ ប្រជាជន​បាន ធ្វើ​ឲ្យ​យុទ្ធនាការ​ដេក​ផ្ទះ​ឈ្នះ​ស្អាត​បរាជ័យ​។ សម្តេច​បន្តថា យុទ្ធនាការ​នេះ​ជាការ ល្ងង់​មួយ ដែល​បង្ហាញ​ឲ្យ​ឃើញថា កុំថាឡើយ​ដឹកនាំ​ប្រទេស សូម្បី​ដឹកនាំ​ក្រុមហ៊ុន ឬ​គ្រួសារ​មួយ ក៏​មិនអាច​ដឹកនាំ​បានដែរ​។

​សម្តេច ហ៊ុន សែន អះអាងថា ចំនួន​អ្នក​ទៅ​បោះឆ្នោត​ជាង​៨២​ភាគរយ គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ចំណែក​អ្នក​ដែលថា​មិន​ទទួលស្គាល់​ការបោះឆ្នោត​នោះ គឺ​អ្នក​តែងតែ​មិន​ទទួលស្គាល់​រហូត មកហើយ​ចាប់តាំងពី​ឆ្នាំ​១៩៩៨​មក​។ សម្តេច​​បាន​បន្តថា អ្នក​គិត​ខុស​រហូត ដូច្នេះហើយ បានជា​អ្នក​តែង​បរាជ័យ ។

សម្តេច​បញ្ជាក់ថា ប្រជាពលរដ្ឋ និង​កម្មករ​កម្មការិនី​បាន​បោះឆ្នោត យ៉ាងច្រើន​គឺ​ដោយ​ស្រលាញ់​សន្តិភាព ។ ទន្ទឹម​នោះ​ស​ម្តេចក៏ បានបង្ហាញ​ឆន្ទៈ​ក្រោយពេល ជាប់ឆ្នោត​ថា នឹង​ដឹកនាំ​ប្រទេស​កម្ពុជា​ប្រកបដោយ​សន្តិភាព និង​ការអភិវឌ្ឍ​៕

 

 

Related Articles

Back to top button
Close
Close