អូស្រ្តាលីផ្ដល់គំរូសម្រាប់ដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូង
រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីលោក Bob Carr មានប្រសាសន៍ថា វិធីសាស្រ្តរបស់ប្រទេសអូស្រ្តាលីចំពោះការរកដំណោះ ស្រាយលើវិវាទនៅ ទ្វីបអង់តាក់ទិច អាចជាឧទាហរណ៍គំរូដ៏ល្អសម្រាប់បណ្ដាប្រទេសដែលមានការពាក់ព័ន្ធ ក្នុងជម្លោះ ដែនទឹកក្នុងសមុទ្រចិនខាងត្បូង។
ប្រទេសចិនក្នុងពេលថ្មីៗនេះ បានកោះហៅមន្រ្តីការទូតជាន់ខ្ពស់មួយរូបរបស់អាម៉េរិកពាក់ព័ន្ធនឹងការរិះគន់របស់ សហរដ្ឋអាម៉េរិកទៅលើសេចក្ដីសម្រេចចិត្តរបស់ចិន ដែលគ្រោងនឹងបោះទីតាំងយោធាថ្មីមួយនៅក្នុងសមុទ្រចិនខាង ត្បូង។
លោក Bob Carr មានប្រសាសន៍ថា ភាគីពាក់ព័ន្ធទាំងឡាយគួរតែពិនិត្យមើលរបៀបដែលប្រទេសអូស្រ្តាលី បានអនុវត្ត ដើម្បីស្រាយបញ្ហាជម្លោះទល់ដែននៅក្នុងទ្វីបអង់តាក់ ទិច។
ខ្ញុំគិតថា យើងអាចតម្រង់ទិសដៅរបស់ភាគីទាំងនោះទៅកាន់វិធីសាស្រ្តតែមួយដែល ការពិតផ្អែកទៅលើអ្វីដែល អូស្រ្តាលីធ្លាប់បានដោះស្រាយរួច នៅតំបន់អង់តាក់ទិច ដែលភាគីទាំងអស់អាចទទួលផលចំណេញពីធនធាន ធម្មជាតិនៅ ទីនោះ ដោយមិនចាំបាច់ខ្វល់នឹងបញ្ហាទល់ដែន៕ (Radio Australia)