ក្មេងៗដែល​ជាប់​ក្នុង​​​​រូងភ្នំថាំលួង អាច​​ត្រូវ​យក​​ចេញ​ជា​​ដំណាក់ៗ​​

សារព័ត៌មាន​ Cambodia News/

​ថៃ (៥ កក្តាដា ២០១៨) ៖ មន្ត្រី​ថៃ​ម្នាក់​ដែល​មើល​ការខុសត្រូវ​ប្រតិបត្តិកា​រ​ជួយសង្គ្រោះ​ក្រុមបាល់ទាត់​កូនក្មេង​ដែល​កំពុង​ជាប់​ក្នុង​ល្អាង​ភ្នំ​នៅ​ខេត្ត​ជាប់​ព្រំដែន​ភាគ​ខាងជើង​នោះ បាន​និយាយថា​​ក្មេងប្រុស​១២​នាក់​និង​គ្រូបង្វឹក​របស់គេ​មិនអាច​ត្រូវ​នាំចេញ​ក្នុងពេល​ដំណាលគ្នា​ទេ ដោយសារ​ស្ថានភាព​សុខភាព​របស់​ពួកគេ​។​

​អភិបាលខេត្ត​ឈៀង​រ៉ៃ លោក ណា​រ៉ុង​សាក់ អូ​សា​តា​ណា​ខន បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៤​កក្កដា​ថា មនុស្ស​ទាំង​១៣​នាក់​នេះ​មិនអាច​ចេញមក​ក្នុងពេល​តែមួយ​ទេ​។​​បើ​លក្ខខណ្ឌ​អំណោយផល និង​បើ​នរណាម្នាក់​បាន​ត្រៀមខ្លួន​១០០​ភាគរយ​ហើយ គេ​អាច​ចេញ​បាន​។​

​លោក​ថា អាជ្ញាធរ​នឹង​វាយ​តំលៃភាព​ត្រៀមខ្លួន​របស់គេ​រាល់ថ្ងៃ និង​ពិនិត្យ​មើលថា​តើ​អ្វី​ប្រឈម​ដំណើរការ​ជម្លៀសចេញ​នេះដែរ​ឬទេ​។​

​មិត្ត​រួម​ក្រុមបាល់ទាត់​និង​គ្រូ​របស់គេ​ត្រូវ​បានឃើញ​តាមរយៈ​វីដេអូ​ដោយ​ពួកគេ​អង្គុយ​ជាមួយ​ពួក​ទាហាន​មុជទឹក​ថៃ​នៅក្នុង​ល្អាង​រូងភ្នំ​ងងឹត​មួយ​ដោយ​មុខ​របស់គេ​ត្រូវបាន​​បញ្ចាំង​អោយឃើញ​តាមរយៈ​ភ្លើង​បញ្ចាំង​ពី​ទូរស័ព្ទ​។​ទោះជា​យ៉ាងណា ក្មេងៗ​ទាំងនេះ​បង្ហាញ​អារម្មណ៍​ធូរស្រាល​និង​ប្រាប់ថា​ពួកគេ​មាន​សុខភាព​ល្អ​ទេ​៕

 

​​

Related Articles

Back to top button
Close
Close