គ្រុនផ្តាសាយជ្រូកនៅវៀតណាមបង្កការព្រួយបារម្ភខ្លាំងខណៈមនុស្ស ៤០នាក់ឆ្លង
សារព័ត៌មាន Cambodia News/
វៀតណាម ៖ ប្រទេសវៀតណាមបានរាយការណ៍អំពីករណីស្លាប់មនុស្សម្នាក់ទៀតដោយសារវីរុសគ្រុនផ្តាសាយជ្រូកកាលពីថ្ងៃអង្គារ ដែលជាអ្នកស្លាប់ទី៣នៅឆ្នាំនេះ ដោយបង្កឱ្យមានការព្រួយបារម្ភថាវីរុសនៃជំងឺនេះបានវិវត្តទៅជាមេរោគឆ្លងរាលដាល ដែលធ្វើឱ្យវាកាន់តែមានគ្រោះថ្នាក់ជាងមុន។
អ្នកជំងឺដែលស្លាប់ដោយសារគ្រុនផ្តាសាយជ្រូកកាលពីថ្ងៃអង្គារនៅវៀតណាមនេះ គឺ ជាបុរសម្នាក់ អាយុ៤៦ឆ្នាំមកពីទីក្រុងហាណូយ បន្ទាប់ពីបានសម្រាកព្យាបាលនៅមន្ទីរពេទ្យចូរី(Cho Ray )អស់រយៈពេលជាង២ថ្ងៃមកដោយមិនមានសុខភាពល្អប្រសើរឡើងនោះទេ។
បុរសនេះបានចូលសម្រាកពេទ្យកាលពីថ្ងៃទី២២ខែមិថុនា ដោយមានស្ថានភាពធ្ងន់ធ្ងររួចហើយមុនមកដល់ពេទ្យ ។
នៅថ្ងៃដដែលនោះ អ្នកជំងឺម្នាក់ទៀតនៅពេទ្យCho Rayនេះ ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានដោយមានវីរុសនៃជំងឺគ្រុនផ្តាសាយជ្រូកH1N1 (A/H1N1)នេះ ។ អ្នកជំងឺអាយុ៤១ឆ្នាំនេះ ត្រូវបានដឹកមកពីខេត្តនីញ ធួន(Ninh Thuan )ហើយបានចូលសម្រាកនៅពេទ្យនេះ កាលពីថ្ងៃអាទិត្យ ដោយមានស្ថានភាពជំងឺធ្ងន់ធ្ងរ។
អ្នកស្លាប់ទី៣នេះ បានស្លាប់ ដោយសារជំងឺដង្ហើមធ្ងន់ធ្ងរក្នុងរយៈពេលជិតមួយខែដែលបានបង្កការព្រួយបារម្ភខ្លាំងឡើងអំពីការឆ្លងរាលដាលជំងឺនេះ។
ការធ្វើតេស្តរកឃើញចុងក្រោយនាំអោយចំនួនមនុស្សឆ្លងវីរុស្សបង្កជម្ងឺផ្តាសាយជ្រូកនេះឡើងដល់៤១នាក់នៅវៀតណាម។ពួកគេទាំងអស់កំពុងត្រូវព្យាបាលនៅមន្ទីរពេទ្យធំ Cho Ray និង Tu Duក្នុងក្រុងហូជីមីញ៕