មនុស្ស​​៣៧ ​នាក់​​ស្លាប់​ ​និង​​៦៩​​នាក់​​បាត់​​ខ្លួន​​ដោយ​​​អគ្គិភ័យ​​នៅ​​មជ្ឈមណ្ឌល​​ផ្សារ​ទំនើប​​រុស្ស៊ី​​

សារព័ត៌មាន​ Cambodia News/

​រុស្ស៊ី  (២៦ មិនា ២០១៨) ៖ ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​របស់​ប្រទេស​រុស្ស៊ី​បាន​រាយការណ៍​ថា ​ចំនួន​អ្នកស្លាប់​នៅក្នុង​អគ្គិភ័យ​នៅក្នុង​ផ្សារ​ទំនើប​នៅ​ទីក្រុង ​Kemerovo ​ប្រទេស​រុស្ស៊ី បាន​កើន​ឡើងដល់​៣៧​នាក់ និង​មនុស្ស​ចំនួន​៦៩​នាក់​ផ្សេងទៀត​កំពុង​បាត់​ខ្លួន​។​

​សារព័ត៌មាន​Tass បាន​ដកស្រង់​សម្តី​របស់​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ដែល​បាន​និយាយថា​មនុស្ស​៤០​នាក់​ដែល​បាត់​ខ្លួន​នៅ​ផ្សារ​ទំនើប​ Cherry​នៅ​ទីក្រុង​នេះ គឺជា​កូនក្មេង​។ របាយការណ៍​នេះ​ក៏បាន​និយាយ​ផងដែរ​ថា​មនុស្ស​៤៣​នាក់​បន្ថែមទៀត​បានរ​ងរ​បួស​នៅ​​ក្នុង​អគ្គិភ័យ​នេះ​។​

​មិនមាន​ព័ត៌មាន​ភ្លាមៗ​អំពី​មូលហេតុ​នៃ​អគ្គិភ័យ​ដែល​បាន​ឆេះ​កាលពី​ថ្ងៃអាទិត្យ​នេះ​ទេ ប៉ុន្តែ​សារព័ត៌មាន Tass បាន​រាយការណ៍​​ថា​អគ្គិភ័យ​នេះ បានចាប់ផ្តើម​នៅ​ជាន់​ខាងលើ​នៃ​ផ្សារ​ទំនើប​នេះ ហើយ​បាន​បំផ្លាញ​តំបន់​មួយ​ដែលមាន​ទំហំ​ប្រហែល​១.៥០០​ម៉ែត្រការ៉េ​៕

Related Articles

Back to top button
Close
Close