អ្នក​ប្រើ​ហិង្សា​វាយ​ប៉ុនប៉ង​សម្លាប់​លោក ស៊ុយ សារ៉េត រត់គេចខ្លួន​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (១៥ មិនា ២០១៨) ៖ មនុស្ស​មួយក្រុម​ប្រើ​ហិង្សា ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្បែរ​មន្ទីរពេទ្យ​លោកសង្ឃ ដោយ​វាយ​ប៉ុនប៉ង​សម្លាប់​លោក ស៊ុយ សារ៉េត នោះ បាន​រត់គេចខ្លួន​ចេញពីផ្ទះ​អស់ហើយ ។ យ៉ាងណាក៏ដោយ​សមត្ថកិច្ច​បានកំណត់​អត្តសញ្ញាណ​អស់ហើយ ។

នេះ​បើ​យោងតាម​ការបញ្ជាក់​ប្រាប់​បណ្តាញសារព័ត៌មានរ​ប​ស់លោក ជួន សុវណ្ណ អគ្គ​ស្នងការរង និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ ។​

​លោក ជួន សុវណ្ណ បានប្រកាសថា កម្លាំង​សមត្ថកិច្ច​របស់លោក នឹង​ខិតខំ​ប្រឹងប្រែង​តាម​ចាប់​ជនដៃដល់​ទាំងនោះ​ឲ្យ​ខាងតែបាន ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​។

លោក​បញ្ជាក់ថា យើង​បានកំណត់​មុខសញ្ញា​ចំនួន​៤​នាក់​ហើយ ដែលជា​ជនដៃដល់​ខ្លាំង​បំផុត ប៉ុន្ដែ​ពួកគេ បាន​រត់ចោលស្រុក​អស់ហើយ ។​

​សូមជម្រាបថា កាលពី​ម្សិលមិញ កូនស្រី​របស់លោក ស៊ុយ សារ៉េត ឈ្មោះ សារ៉េត សុ​ផា​ធិ​តា​ពេជ្រ អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បានសម្រេច​ដាក់ពាក្យ​ប្ដឹង​ក្រុម​ជនបង្ក ដែល​បាន​ប្រព្រឹត្ត​អំពើ​វាយដំ​ប៉ុនប៉ង​ធ្វើ​មនុស្សឃាត លើ​ឪពុក​របស់ខ្លួន ទៅកាន់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ស្វែងរក​យុត្តិធម៌ ។

តាម​បណ្តឹង​គឺ​ទាមទារ​ឲ្យ​សមត្ថកិច្ច​ស្វែង​រកមុខ​ជន​ក្រុម​បង្ក ដើម្បី​ទទួលខុសត្រូវ ចំពោះ​អំពើ​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​មកលើ​លោក ស៊ុន សារ៉េត និង​ទាមទារ​នូវ​សំណង​ជំងឺ​ចិត្ត​ចំនួន​១២០០​លាន​រៀល ដែល​ប្រហែល​នឹង​៣០​ម៉ឺន​ដុល្លារ​ផងដែរ ៕

Related Articles

Back to top button
Close
Close