តុលាការកំពូល បើកសវនាការបណ្តឹង សុំនៅក្រៅឃុំបណ្តោះអាសន្ន របស់លោក កឹម សុខា ព្រឹកនេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៩ មីនា ២០១៨) ៖ តុលាការកំពូល នឹងបើកសវនាការបណ្តឹង សុំនៅក្រៅឃុំបណ្តោះអាសន្ន របស់លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី៩ ខែមីនានេះ មន្ត្រីជាន់ខ្ពស់តុលាការកំពូល ថ្លែងឱ្យដឹង ថា សវនាការនេះពុំចាំបាច់ មានវត្តមានជនត្រូវចោទ កឹម សុខា ទេ ព្រោះជាសវនាការ មុនអង្គសេចក្តី តុលាការកំពូល សម្រេចតែលើអង្គច្បាប់។
លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បទសន្ទិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នា ដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមាន អំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពាន ប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី ១៥ ដល់ ៣០ឆ្នាំ៕